Insurance

728x90

លោក​ប្រធាន​មន្ទីរ​ម្នាក់​ប្រុង​ចាប់ដី​លប់​ស្រែ​ក្បែរ​គល់ស្ពាន​ធ្វើ​ភូមិដ្ឋាន​គ្មាន​ច្បាប់ ត្រូវ​អាជ្ញាធរ​ស្រុក​ហាមឃាត់​ព្រោះ​ខ្លាច​ស្ទះ​ចរន្តទឹក​ហូរ​

​ខេត្តកំពង់ឆ្នាំង​៖ គោលបំណង​របស់លោក​ប្រធាន​មន្ទីរ​ក្នុង​ខេត្ត​ម្នាក់ ប្រុង​ចាក់ដី​រាប់រយ​ឡាន​លប់​ដីស្រែ​ជម្រៅ​ជាប់​គល់​ស្ពានថ្ម​ផ្លូវជាតិ​លេខ​៥ នៅក្នុង​ភូមិ​ស្វាយ​ទង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥ ដើម្បី​ធ្វើ​ភូមិដ្ឋាន ប៉ុន្តែ​មិនបាន​សម្រេច​ទេ​ព្រោះ​អត់​ច្បាប់ទម្លាប់ ដោយ​ត្រូវ​អាជ្ញាធរ​ស្រុក​ហាមឃាត់ ដោយសារតែ​អាច​បិត​ចរន្តទឹក​ហូរ និង​ទឹក​ជន់​ក្នុង​រដូវវស្សា​ខូច​ស្ពាន​របស់​រដ្ឋ​។ ​ ​

លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា នេះ​ថា​៖ ដីស្រែ​ជម្រៅ​នៅជាប់​នឹង​ផ្ន​ល់​ជាតិ​លេខ​៥ ជាប់​គល់ស្ពាន​ស្វាយ​ទង​នេះ គឺជា​របស់លោក​ប្រធាន​មន្ទីរ​ម្នាក់ នៅក្នុង ខេត្តកំពង់ឆ្នាំង ដែល​លោក​មានបំណង​ចាក់ដី​លប់​ដីស្រែ​នេះ​រាប់រយ​ឡាន​ដើម្បី​រៀបចំ​ធ្វើ​ភូមិដ្ឋាន​។ ប៉ុន្តែ​ការចាក់ ដី​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​អ្វី​ឡើយ ហេតុនេះ​ក្នុងនាម​លោក​ជា​អាជ្ញាធរ​ស្រុក​ត្រូវតែ​ហាមឃាត់ និង​ទប់ស្កាត់​សិន ព្រោះតែ​ការចាក់ដី​លប់​ស្រែ​ជម្រៅ​នៅ​ចំណុច​នេះ​អាច​បិត​ចរន្តទឹក​ហូរ និង​ជន់​នៅក្នុង​រដូវវស្សា និង​អាចធ្វើអោយ ដល់​គ្រឹះ​ស្ពានថ្ម​របស់​រដ្ឋ​។​

លោក​អភិបាលស្រុក​បានបញ្ជាក់​ទៀតថា​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា​នេះ លោក​បា ន​ឃើញ​ឡាន​១​គ្រឿង​បាន ចាក់ដី ទៅហើយ និង​ជាង​១០​គ្រឿង ទៀត​បាន​ប្រុងប្រៀប​ចាក់ដី​លប់​ដីស្រែ​នៅ​ចំណុច​ខាងលើនេះ លោក​ក៏បាន បញ្ជារ​អោយ​សមត្ថកិច្ច​ឃាត់​សួរនាំ​រក​ច្បាប់ទម្លាប់ តែ​មេការ​ដឹកនាំ​រថយន្ត​ដឹក​ដី​ថា​អត់​មានច្បាប់​ទេ គឺ​លោក​ម្រ​ធាន មន្ទីរ​ជា​ម្ចាស់​ដី​បាន​សុំ​ការអនុញ្ញាត​ពី​លោក​អភិបាលខេត្ត​រួចហើយ​។ ដោយសារតែ​គ្មាន​លិខិតស្នាម​បែប នេះហើយ ទើប​លោក សំរេច​ហាមឃាត់​មិនអោយ​ចាក់ដី​នៅ​ចំណុច​ខាងលើនេះ​សិន​។​

លោក​បានគិត​ទៀតថា​៖ បើ​មានច្បាប់​អនុញ្ញាត​ពី​មន្ទីរជំនាញ ឬ​ពី​លោក​អភិបាលខេត្ត​មែន​នោះ​គឺជា​ការ ទទួលខុស ត្រូវ​របស់​ខេត្ត លោក​មិន​ទំ​ទាស់​នោះទេ ប៉ុន្តែ​លោក​យល់ថា ការអនុញ្ញាតអោយ​ចាក់ ដី​នៅ​ចំណុច ខាងលើ នេះ ថ្នាក់លើ​គួរតែ​សិក្សា​អំពី​ផលប៉ះពាល់​អោយបាន​ច្បាស់លាស់​ផង​មុន នឹង​សំរេច​ដើម្បី​កុំអោយ​ខូចខាត​ផលប្រយោជន៍​ធំ​ដល់​ស្ពាន​លើផ្លូវ​ជាតិ​លេខ​៥​របស់​ជាតិ​៕ រិ​ទ្ធិ ជ័យ​ ​

KA-18-01-2016-43 KA-18-01-2016-44 KA-18-01-2016-45 KA-18-01-2016-46


http://ift.tt/1nehw3H
លោក​ប្រធាន​មន្ទីរ​ម្នាក់​ប្រុង​ចាប់ដី​លប់​ស្រែ​ក្បែរ​គល់ស្ពាន​ធ្វើ​ភូមិដ្ឋាន​គ្មាន​ច្បាប់ ត្រូវ​អាជ្ញាធរ​ស្រុក​ហាមឃាត់​ព្រោះ​ខ្លាច​ស្ទះ​ចរន្តទឹក​ហូរ​ លោក​ប្រធាន​មន្ទីរ​ម្នាក់​ប្រុង​ចាប់ដី​លប់​ស្រែ​ក្បែរ​គល់ស្ពាន​ធ្វើ​ភូមិដ្ឋាន​គ្មាន​ច្បាប់ ត្រូវ​អាជ្ញាធរ​ស្រុក​ហាមឃាត់​ព្រោះ​ខ្លាច​ស្ទះ​ចរន្តទឹក​ហូរ​ Reviewed by yim PH on 9:30 PM Rating: 5

Entertainment

ads
Powered by Blogger.