ឃាត់ខ្លួនមនុស្ស៣នាក់នៅពីរទីតាំងផ្សេងគ្នាប្រើប្រាស់ និចែកចាយថ្នាំញៀន
ខេត្តព្រះសីហនុ៖ ជនសង្ស័យរក្សាទុក និងចែកចាយថ្នាំញៀនចំនួន៣នាក់ ត្រូវកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជាបន្តបន្ទាប់នៅពីទីតាំងផ្សេងគ្នានា វេលាម៉ោង២២ និង៣០ នាទីយប់ និងវេលាម៉ោង២៣ និង៥០នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅចំណុច ក្រុមទី២៧ ភូមិ១ (ក្រោយសុខ សាន្ត) សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោកវរសេនីយ៍ត្រី សួស សិលា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានអោយដឹងថា ក្រោយពីបាន ស្រាវជ្រាវ និងកំណត់មុខសញ្ញារួចមក នៅយប់ថ្ងៃទី១៨ ខែមករាឆ្នាំ២០១៦នេះ កម្លាំងជំនាញ បានឈានដល់ចាប់ ឃាត់ខ្លួនបានមនុស្ស៣នាក់ គ្រាដែលយុវជនសង្ស័យទាំងពីរកំពុងធ្វើសកម្មភាព ចែកចាយថ្នាំញៀននៅ ចំណុចកើត ហេតុខាងលើ។
យុវជនសង្ស័យទាំង៣មានឈ្មោះ ទី១ឈ្មោះសុង វាសនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្រុមទី២៧ភូមិ០១ (ក្រោយសុខសាន្ត) សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទី២ឈ្មោះ ស៊ិន វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ក្រុមទី២៧ភូមិ១ (ក្រោយសុខសាន្ត) សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង ទី៣ឈ្មោះ ស វឌ្ឍនា ភេទប្រុស អាយុ៣២ ឆ្នាំ មានទីលំនៅភូមិ១សង្កាត់លេខ១ ក្រុងព្រះសីហនុ (ឃាត់ខ្លួនវេលាម៉ោង២២ និង៣០នាទី)។
ក្រោយការឃាត់ខ្លួនយុវជនសង្ស័យទាំង៣នាក់នៅពីរទីតាំងផ្សេងគ្នានេះ សមត្ថកិច្ចបានរកឃើញគ្រឿងញៀនចំនួន ២កញ្ចប់តូច ដបជក់ចំនួន១។ បច្ចុប្បន្ន យុវជនសង្ស័យទាំង៣នាក់ កំពុងធ្វើការសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់៕ សមុទ្រខៀវ
http://ift.tt/1QxcRU4