មន្ត្រីអគ្គិសនីទង្គិចចុះពិនិត្យកុងទ័រភ្លើង ត្រូវគេព្រួតកាប់ឲ្យរបួសដៃ
ភ្នំពេញ៖ ស្ត្រីម្នាក់ និងប្អូនប្រុសបានកាន់ដាវសាំម៉ូរ៉ៃជិះម៉ូតូ តាមកាប់មន្ត្រីអគ្គីសនីម្នាក់បណ្តាលឲ្យរបួសដៃ បន្ទាប់ពីមន្ត្រីរូបនោះទៅពិនិត្យកុងទ័រភ្លើងនៅតាមផ្ទប្រជាពលរដ្ឋ និងផ្ទះជនបង្កកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅសង្កាត់បឹងទំពុន ខណ្ឌ មានជ័យ ។ លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យបានអោយដឹងនៅរសៀលថ្ងៃនេះថា មន្ត្រីរបស់លោកបានចុះទៅឃាត់ខ្លួនជនបង្កទាំងពីរនាក់យកមកសួរនាំ។
ប្រភពបានឲ្យដឹងថា ខណៈដែលជនរងគ្រោះចុះទៅពិនិត្យកុងទ័រភ្លើង នៅផ្ទះខាងលើនោះស្រាប់តែស្ត្រីម្ចាស់ផ្ទះ បានស្រែកឲ្យថា មន្ត្រីអគ្គិសនីពុករលួយ។ ពេលនោះ ជនរងគ្រោះមិនបានឆ្លើយឆ្លងអ្វីទេ បានដើរចេញ។ ទោះយ៉ាងណាគេមិនបានដឹងថា មន្ត្រីរូបនោះបានឆ្លើយបកវិញពាក្យធ្ងន់ប៉ុណ្ណា នោះ ទេទើប បណ្តាលឲ្យជនបង្កទាំងពីរនាកនើទប់កំហឹងមិនបានរហូតដល់ដេញកាប់។ ទីបំហុតសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនខ្លួនស្ត្រីពីរនាក់បងប្អូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
http://ift.tt/1P4jAaI