បុរសម្នាក់ចាប់នារីអាយុ១៧ឆ្នាំជាប្អូនថ្លៃជីដូនមួយមានសតិមិនល្អរំលោភត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង៖ បុរសមានកូន៥នាក់ទៅហើយម្នាក់ត្រូវម្តាយនារីរងគ្រោះប្តឹង អោយសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីរូបគេបានចាប់រំលោភប្អូនថ្លៃជីដូនមួយខ្លួនឯងអាយុ១៧ឆ្នាំ ដែលមានសតិមិនល្អបានសំរេចរួចមក។ ករណីនេះបានកើតឡើងនៅម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ នៅក្នុងភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគីរី រហូតដល់ថ្ងៃ ទី១០ ខែមករា ទើបម្តាយនារីរងគ្រោះប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនជនល្មើស។
លោក ស្រី សុដា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌ័កំរិតធ្ងន់ខេត្ត បានឲ្យដឹងថា៖ ជនល្មើសមានឈ្មោះ ប៉ុន ឃៀង អាយុ៣៣ឆ្នាំ មានប្រពន្ធនិងមានកូន៥នាក់ រស់នៅក្នុងភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគីរី ។ ចំណែកនារីរងគ្រោះ ឈ្មោះ ស រ ថ អាយុ១៧ឆ្នាំ មានសតិមិនល្អនិយាយតាឡាន់មិនច្បាស់ ត្រូវជាប្អូនថ្លៃជីដូនមួយនឹងគ្នា។
មុនពេលកើតហេតុ នារីរងគ្រោះបានដើរមកពីផ្ទះ មកដេកលើអង្រឹងមើលទូរទស្សន៍ នៅក្រោមផ្ទះម្តាយមីង ដែលត្រូវជាម្តាយក្មេករបស់ជនល្មើស។ នៅមាននោះជន ល្មើស បានបបួលនាងដើរទៅរោងឆ្អើរត្រីនៅក្រោយផ្ទះ ហើយក៏បានចាប់នាងខ្ទប់ មាត់ហើយ រំលោភរហូតបានសំរេច។ បន្ទាប់មកនាងក៏បានដើរមកដេកយំនៅលើអង្រឹងក្រោម ផ្ទះ ម្តាយមីងវិញ។ ពេលបាត់នាងយូរម្តាយរបស់នាងបានតាមរក ឃើញនាងដេកយំក៏បានសួរ នាំនាង ជាច្រើនលើកច្រើនសារ ទើបនាងប្រាប់ពីរឿងហេតុដែលបងថ្លៃចាប់រំលោភ។
លោក ស្រី សុដា បានអោយដឹងទៀតថា៖ រហូតដល់ថ្ងៃទី១០ ខែមករា ទើបម្តាយនា រីរងគ្រោះបានប្តឹងសមត្ថកិច្ចមូលដ្ឋាន នគរបាលស្រុកជលគីរី អោយចាប់ខ្លួនជនល្មើស ប ញ្ជូនមក ការិយាល័យនគរបាលព្រហ្ម័កំរិតធ្ងន់ នៃស្នងការនគរបាលខេត្ត។
នៅចំពោះមុខសមត្ថកិច្ច ជនល្មើសឈ្មោះ ប៉ុន ឃៀង បានសារភាពថា ខ្លួនពិតជា បានចាប់រំលោភនារីជាប្អូនថ្លៃជីដូនមួយរបស់ខ្លួនពិតមែន។ ដោយនៅថ្ងៃកើតហេតុប្រពន្ធ របស់គាត់កំពុងមានជម្ងឺសំរាលព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ។ #ជនល្មើសរូបនេះត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទិ១២ ខែមករានេះ ដើម្បីចាត់ការបន្ត និងជំនំជំរះផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ រិទ្ធិ ជ័យ
http://ift.tt/1ZYct5t