Insurance

728x90

នៅក្នុង​ឆ្នាំ​២០១៥​ខេត្តកំពង់ឆ្នាំង​មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​ជិះ​កប៉ាល់​មក​ទស្សនា និង​ស្នាក់​នៅមាន​ចំនួន​១៧.៩៩៦​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង បាន​និយាយ​អោយដឹង​នៅ​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​នេះ​ថា​៖ តាម​របាយការណ៍​បូកសរុប​ការងារ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង នៅក្នុង​ឆ្នាំ​២០១៥ មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ជិះ​កប៉ាល់​មក​កម្សាន្ត​ចំនួន​១៤.៦០២​នាក់ និង​ស្នា​ក់មក​ស្នាក់នៅ​ក្នុង​ខេត្ត​ចំនួន​៣.៣៩៤​នាក់ សរុប​ចំនួន​១៧.៩៩៦​នាក់ ដោយឡែក​ភ្ញៀវ​ទេសចរណ៍​ជាតិ​វិញ​មក​ស្នាក់នៅ​លេង​កំសាន្ត​មាន​ចំនួន​២២.១៥៨​នាក់​។​ ​ ​

លោក​បាន​អោយដឹងទៀតថា​៖ ជា​រៀងរាល់ឆ្នាំ​នៅក្នុង​អំឡុង​ត្រីមាស​ទី​៤​ចុងឆ្នាំ ភ្ញៀវ​ទេសចរណ៍​ ​អន្តជាតិ​តែង​ជិះ​កប៉ាល់​មក​កម្សាន្ត​លេង​នៅក្នុង​ខេត្តកំពង់ឆ្នាំង តំបន់​ទេសចរណ៍​ដែល​ភ្ញៀវ​បរទេស​និយម​ ​ចូលចិត្ត​មកលេង​កម្សាន្ត​នោះ​មាន​៖ ការ​ជិះ​កាណូត​តូចៗ​ដើរ​កម្សាន្ត​មើល​ជីវភាព​រស់នៅ​របស់​ប្រជា​ពល​ ​រដ្ឋ​តាម​ផ្ទះ​បណ្តែត​ទឹក ( ថ្លៃ​សេវា​កាណូត​ទេសចរណ៍​ដឹក​ភ្ញៀវ​ដើរលេង ក្នុង​១​ម៉ោង​ពី​២០​ដុល្លា ទៅ​៣០​ដុល្លា តាម​កាណូត​ធំ​ឬ​តូច ) ដើរ​កម្សាន្ត​មាន​មាត់ទន្លេ​ផ្សារ​ក្រោម ទៅ​កំសាន្ត​មើល​អ្នកភូមិ​អណ្តូង​ឫស្សី​ធ្វើ​ក្អមឆ្នាំង ធ្វើ​វត្ថុ​អនុស្សា​វី​យ៍​អំពី​ដីឥដ្ឋ និង​ទៅ​កំសាន្ត​មើល​ការឡើង​ត្នោត​របស់​ប្រជាកសិករ​ខ្មែរ​។​ដោយឡែក​នៅ​ស្រុក​កំពង់ត្រឡាច​ភ្ញៀវ​បរទេស​និយម​ជិះ​រទេះគោ​ទេសចរណ៍ ទៅ​មើល​វត្ត​កំពង់ត្រឡាច​ក្រោម​ដែលមាន​ក្បួ​រ​ក្បាច់រចនា​យ៉ាង​ល្អ​វិច​ត្រ​ដែល​នៅសល់​ពី​បូរាណ​។​ ​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បានបញ្ជាក់​អោយដឹងទៀតថា​៖ ខេត្តកំពង់ឆ្នាំង​មាន​តំបន់​ទេសចរ ណ៍​២១ ក្នុងនោះ​មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​១០​កន្លែង និង​តប​ន់​ទេសចរណ៍ធម្មជាតិ​១១​កន្លែង ចំ​សេវាកម្ម​បំរើអោយ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ដែលមាន​អាជ្ញា​ប​ណ្ណ័​រួមមាន​៖ សណ្ឋាគារ​ចំនួន​៨​កន្លែង ក្នុងនោះ​មាន​ខ្នាត​ផ្កាយ​១​ចំនួន​២​កន្លែង មាន​បន្ទប់​គេង​ចំនួន​២២៤​បន្ទប់ , មានផ្ទះ​សំណាក់​ចំនួន​២០​កន្លែង មាន​បន្ទប់​គេង​២៧៤​បន្ទប់ ,​អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​មាន​៣៨​កន្លែង មាន​កៅអី​១.៤២២​កៅអី , ឌី​ស្កូ​តែ​កមាន​២​កន្លែង មាន​កៅអី​១៦០​កៅអី , បៀរហ្គាឌិន​មាន​១​កន្លែង មាន​កៅអី​៦០​កៅអី , កា​រ៉ា​អូ​ខេ​មាន​៧​កន្លែង មាន​៤៧​បន្ទប់ និង​មាន​កាណូត​ទេសចរណ៍​ចំនួន​៦​គ្រឿង​។​ ​ ​

កន្លងមក​នៅក្នុង​ឆ្នាំ​២០១៥ មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ចុះ​អប់រំ​ណែនាំ​ជាប្រចាំ​នៅតាម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ខា​រ៉ា​ខេ ក្លឹប​កម្សាន្ត អោយ​យកចិត្តទុកដាក់​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ ដោយ​ស្លៀកពាក់​អោយបាន​សមរម្យ និង​ធ្វើ​អនាម័យ​បានល្អ​។ នៅក្នុង​ឆ្នាំ​២០១៥ ​នេះដែរ​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​បាន​សហការ​ជាមួយ​ម្ចាស់ជំនួយ​ប្រទេស​អាល្លឺម៉ង​បោះពុម្ព​សៀវភៅ​ផ្នត់​ទាក់ ទង​និង​វិស័យ​ទេ​ចរណ៍​ក្នុង​ខេត្ត​បាន​ចំនួន​២​ពាន់​ក្បាល ចែកជូន​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តជាតិ ដើម្បី​ផ្សព្វផ្សាយ​ ​អំពី​ព័ត៌មាន​ទេសចរណ៍​នៅក្នុង​ខេត្ត​អោយបាន​ទូលំទូលាយ​ច្រើន​ថែមទៀត​។​ ​ ​

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ក៏​សូម​អំពាវនាវ​ផងដែរ​ដល់​ម្ចាស់​សេវាកម្ម​ទេសចរណ៍​គ្រប់​ប្រ​ ​ភេទ សូម​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង​ថ្នាក់ជាតិ នៅក្នុង​ទិស​ស្លោក « ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត​សេវា​ល្អ » ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ ភ្ញៀវ​ទេសចរណ៍​អន្តជាតិ អោយ​មកលេង​កម្សាន្ត​នៅក្នុង​ខេត្តកំពង់ឆ្នាំង​បាន​ច្រើន គឺ​និង​ធ្វើអោយ​ជីវភាព​ប្រជាពលរដ្ឋ​យើង​បាន​ធូ​ធារ​៕ រិ​ទ្ធិ ជ័យ​ ​

KA-12-01-2016-13 KA-12-01-2016-14 KA-12-01-2016-15


http://ift.tt/1SLJZK0
នៅក្នុង​ឆ្នាំ​២០១៥​ខេត្តកំពង់ឆ្នាំង​មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​ជិះ​កប៉ាល់​មក​ទស្សនា និង​ស្នាក់​នៅមាន​ចំនួន​១៧.៩៩៦​នាក់​ នៅក្នុង​ឆ្នាំ​២០១៥​ខេត្តកំពង់ឆ្នាំង​មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​ជិះ​កប៉ាល់​មក​ទស្សនា និង​ស្នាក់​នៅមាន​ចំនួន​១៧.៩៩៦​នាក់​ Reviewed by yim PH on 6:38 PM Rating: 5

Entertainment

ads
Powered by Blogger.