មនុស្សប្រុសស្រី៥នាក់សប្បាយនឹងគ្រឿងញៀនត្រូវអាវុធហត្ថរតនគិរីព័ទ្ធចាប់ខ្លួន
ខេត្តរតនគិរី៖ មនុស្សប្រុសស្រីចំនួន៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងព័ទ្ធចាប់ខ្លួនក្នុងករណីជាប់ពាក់ព័ន្ធប្រើប្រាស់ និងចែចាយគ្រឿងញៀន។ ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ៥ ព្រឹក ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ការចុះចាប់ខ្លួនក្រុមជនពាក់ព័ន្ធគ្រឿងញៀននោះ ដោយសារមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តរតនគិរី ហើយឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ។ ក្នុងនោះមានឈ្មោះ ១- អឿន មនោរី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ភេទប្រុស ២-ឈ្មោះ ឆាំ ប្រុសពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ៣-ឈ្មោះ អ៊ុន សុវណ្ណ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរនឹងទីលំនៅមិនពិតប្រាកដ ៤-ឈ្មោះ ចាន់ សុខ ខេត ភេទស្រី អាយុ២៣ឆ្នាំ មុខរបរអ៊ុតសក់ មានទីលំនៅក្នុងក្រុងបានលុង និង ៥-ឈ្មោះ ឆាំ ឫទ្ធីបុត្រ ភេទប្រុសអាយុ២១ឆ្នាំមុខរបរនឹងទីលំនៅមិនពិតប្រាកដ ។
សមត្ថកិច្ចប្រមូលបានវត្ថុតាងដូចជា ជញ្ជីងថ្លឹង ចំនួន ០១ ទូរស័ព្ទដៃចំនួន ៦គ្រឿង ប្រាក់រៀល ចំនួន ៦ម៉ឺនរៀល និងដុល្លារ ៥ដុល្លារ ម្ស៉ៅ ក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ១៦៧ក្រាម និងសម្ភារៈប្រើប្រាស់ មួយចំនួន ទៀត ។ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់នោះសមត្ថកិច្ចបាន ឃុំខ្លួនបណ្តោះអាសន្តនៅទីបញ្ជា ការកងរាជអាវុធហត្ថក្រុងបានលុង ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ចាត់ការតាម និតិ វិធីច្បាប់ ៕ លី វណ្ណ:
http://ift.tt/1Kbax06