Insurance

728x90

កុមារកំព្រា​ក្រីក្រ​៣​នាក់​ក្នុងចំណោម​៤​នាក់​ក្រោយពី​អ្នកកាសែត​ចុះផ្សាយ​ត្រូវបាន​អាជ្ញាធរខេត្ត​នាំ​មកអោយ​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្ត​

​ខេត្តកំពង់ឆ្នាំង​៖ កុមារកំព្រា​ក្រីក្រ​៣​នាក់​ក្នុងចំណោម​៤​នាក់​បងប្អូន រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា នៅ​ភូមិ ត្រពាំង​អំពិល ឃុំ​ក្រាំង​ស្ការ ស្រុក​ទឹកផុស ត្រូវបាន​អាជ្ញាធរខេត្ត​នាំយក​មកអោយ​ស្នាក់នៅ​ក្នុង​មណ្ឌល​កុ​ ​មារ​កំព្រា​ខេត្ត ដើម្បី​ផ្គង់​ផ្គង់​រៀនសូត្រ​អោយបាន​ល្អ កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ បន្ទាប់ពី​មានការ​ណែនាំ​ពី​ប្រធាន​កាកបាតក្រហមកម្ពុជា​។​

​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ជា​អ្នក​ទៅ​ដឹកនាំ​យក​ក​មារ​កំព្រា​ខាងលើនេះ​មក​ស្នាក់នៅ ក្នុង​មណ្ឌល​កុមារកំព្រា​ខេត្ត​បានអោយដឹងថា​៖ កុមារកំព្រា​ទាំង​៤​នាក់​ខាងលើនេះ​មាន ១​ឈ្មោះ សា​ ​យ សុ​ភ័​ក្ត​ត្រា អាយុ​១៤​ឆ្នាំ ភេទ​ប្រុស រៀន​ថ្នាក់​ទី​៣ , ២.​ឈ្មោះ សាយ ស៊ីម អាយុ​១២​ឆ្នាំ ភេទ​ប្រុស រៀន​ថ្នាក់​ទី​៣ , ៣.​ឈ្មោះ សាយ ធីតា អាយុ​១១​ឆ្នាំ ភេទ​ស្រី រៀន​ថ្នាក់​ទី​៣ , និង​៤.​ឈ្មោះ សាយ រចនា អាយុ​៨​ឆ្នាំ ភេទ​ស្រី រៀន​ថ្នាក់​ទី​២​។ ពួកគេ​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា ឈ្មោះ មួង តៃ អាយុ​៧៥​ឆ្នាំ ម្តាយ របស់គេ​ឈ្មោះ សាក់ សាវឿន ទៅធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ ចំណែក​ឪពុក​គេ​ឈ្មោះ សាន សុផល ចុះចោល​កូន និង​ប្រពន្ធ​ទៅ​មាន​ប្រពន្ធចុង​បាត់ទៅ​។ ដោយឡែក​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ គ្រួសារ នេះ​ក៏បាន​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ និង​ត្រូវបាន​កាកបាទក្រហម​ខេត្ត​ផ្តល់​អំ ណោ​យ​មួយចំនួន ផងដែរ​។​

​លោក ថោង ចំរើន បាន​អោយដឹងទៀតថា​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ លោក សៀត គឹម លៀង អភិបាលរង​ខេត្ត​និង​ក្រុមការងារ​ខេត្ត បាន​ចុះទៅ​សួរសុខទុក្ខ​ដល់​លំនៅដ្ឋាន​កុមារ​ក្រីក្រ ក្នុងនោះ ដែរ​លោកយាយ មួង តៃ បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​ជួយ​យក​ចៅ​៣​នាក់​ទៅ​ចិញ្ចឹម​ផង គឺ​លោក យាយ​សុំ​ទុក​ចៅប្រុស​ទី​២​ម្នាក់ នៅ​ជាមួយ​គ្រាន់​បាន​ជួយ​មើល​គាត់​។​

នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា នេះដែរ​លោកយាយ​និង​ចៅៗ​ក៏បាន​ទទួល​អំណោយ​ពី​ថ្នាក់ដឹកនាំ​មួយ ចំនួន មាន​៖ លោកជំទាវ ម៉ែន សំអន ឧបត្ថម្ភ​ប្រាក់​៥០​ម៉ឺន​រៀល កង់​១​គ្រឿង អង្ករ​៥០​គីឡូ មី​៥​កេះ ទឹក​ ​ត្រី និង​ទឹក​ស្អី​វ​៤​យួរ , លោកជំទាវ ស៊ឹង ស៊ី​យុ​ទ ឧបត្ថម្ភ​១០​ម៉ឺន​រៀល , លោក ឈួ បញ្ញា ៥​ម៉ឺន​រៀល ,​ឯក​ ​ឧ​ត្ត​ម រិ​ន វិ​រះ កង់​១​គ្រឿង អង្ករ​៥០​គីឡូ , និង​មន្ទីរ​កិច្ចការនារី​ខេត្ត ឧបត្ថម្ភ ៨​ម៉ឺន​រៀល​។ ដោយឡែក នៅ​រសៀល​ថ្ងៃទី​១២ ខែមករា នេះ​កុមារកំព្រា​ទាំង​៣​នាក់​ត្រូ​បាន​នាំ​មកអោយ​ស្នាក់នៅ​រៀនសូត្រ​នៅ ក្នុង មណ្ឌលកុមារ​កំព្រា​ខេត្ត​។​

​នៅ​ក្នុងឱកាស​សួរសុខទុក្ខ​កុមា​រទាំង​បីនាក់​នៅក្នុង​មណ្ឌល​ក​មារ​កំព្រា​ខេត្ត លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​អ្នកកា​សែត​ដែល​បាន​ផ្តល់ព័ត៌មាន​អំពី​ភាពក្រីក្រ​របស់​កុមារកំព្រា​ខាងលើនេះ ហើយ​ទន្ទឹមនេះ​ដោយមាន​ក្តី​អាណិតអាសូរ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត បាន​ណែនាំ​អោយ​អាជ្ញាធរខេត្ត​យក​កុមារកំព្រា​ទាំង​៣​នាក់​ខាងលើនេះ មក​ផ្គត់ផ្គង់ និង​ស្នាក់នៅ អោយ​រៀនសូត្រ​ក្នុង​មណ្ឌល​កុមារកំព្រា​ខេត្ត​។ ក្នុងនោះដែរ​អាជ្ញាធរ ខេត្ត​បាន​ឧបត្ថម​អំណោយ​រួមមាន អង្ករ ៥០​គីឡូ មី​២​កេះ ទឹកក្រូច​២​កេះ ទឹក​បរិ​ស​ទ្ធ​២​កេះ ទឹកស៊ីអ៊ីវ​.​ទឹកត្រី​២​យួរ និង​ថវិការ​ចំនួន​៥០​ម៉ឺន រៀល​។​

លោក​អភិបាលខេត្ត ក៍បាន​ផ្តាំផ្ញើរ​ផងដែរ​ដល់​លោក​ប្រធាន​មណ្ឌល​កុមារកំព្រា​ខេត្ត ត្រូវយក​ចិត្ត​ទុក ដាក់​ថែទាំ​អប់រំ​កុមារកំព្រា​ទាំងអស់ អោយ​ពួកគេ​ខិតខំ​រៀនសូត្រ​អោយបាន​ល្អ ដើម្បី​មានចំណេះ​វិជ្ជា ចិញ្ចឹម ជីវិត​ទៅ​អនាគត​។ ទន្ទឹមនេះដែរ លោក​ក៍បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ត្រូវយក ចិត្ត ទុកដាក់​ពិនិត្យមើល​ប្រជាពលរដ្ឋ​ក្រីក្រ​គ្រប់​ទីកន្លែង ដូច​អនុសាសន៍​សម្តេច​តេ​ជោ​ធ្លាប់​លើកឡើង ថា​គឺ​«​មិន​ត្រូវអោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​នោះឡើយ​»៕ រិ​ទ្ធិ ជ័យ

KA-14-01-2016-16 KA-14-01-2016-14 KA-14-01-2016-15 KA-14-01-2016-29​ ​


http://ift.tt/1RnGjib
កុមារកំព្រា​ក្រីក្រ​៣​នាក់​ក្នុងចំណោម​៤​នាក់​ក្រោយពី​អ្នកកាសែត​ចុះផ្សាយ​ត្រូវបាន​អាជ្ញាធរខេត្ត​នាំ​មកអោយ​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្ត​ កុមារកំព្រា​ក្រីក្រ​៣​នាក់​ក្នុងចំណោម​៤​នាក់​ក្រោយពី​អ្នកកាសែត​ចុះផ្សាយ​ត្រូវបាន​អាជ្ញាធរខេត្ត​នាំ​មកអោយ​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្ត​ Reviewed by yim PH on 9:28 PM Rating: 5

Entertainment

ads
Powered by Blogger.