ជនសង្ស័យចំនួន៤នាក់ជាប់ពាក់ព័ន្ធអំពើរចោរកម្ម និងអ្នកទទួលផលចោរកម្ម ចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន៤នាក់ដែលជាប់ពាក់ព័ន្ធ អំពើរចោរកម្ម និង អ្នកទទួលផលចោរកម្ម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីពួកគេឆ្លើយសារភាពបានធ្វើសកម្មភាពលួចកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហើយបានលក់ជាបន្តបន្ទាប់។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ប៊ូ មុំ ភេទស្រី អាយុ៤៥ ភ្លាមកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានចុះស្រាវជ្រាវ លុះដល់វេលាម៉ោង១៩ និង៤០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ បានឃាត់ខ្លួន ឈ្មោះ កែម ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិ ឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅចំណុចភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រមូលបាន វត្ថុតាងម៉ូតូម៉ាក សេ១០០សង់គូរ៉េ ពណ៌ស្លាទុំ មានស្លាកលេខកំពត 1A-2447 ហើយធ្វើការសាកសួរ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ។
បន្ទាប់ពីសាកសួររួច កងរាជអាវុធហត្ថខេត្តព្រះសីហនុបាន ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ជាបន្តបន្ទាប់។ -ឈ្មោះកែវ សុភាព ហៅ ចក់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ បឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅចំនុចមុខផ្ទះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦។, ឈ្មោះកែវ ប្រុស ហៅ ពយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ វាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅចំណុចមុខផ្ទះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦។,ឈ្មោះ រ៉ាន ចិន ភេទ ប្រុស អាយុ៣១ឆ្នាំមុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ វាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅចំនុចមុខផ្ទះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦៕ សមុទ្រខៀវ
http://ift.tt/1n282Zm