ចោរយួន១ក្បាល លួចកាច់កម៉ូតូ១គ្រឿងជិះរត់ប៉ូលិសតាមក្របួចជាប់
ខេត្តព្រះសីហនុ៖ ចោយួន១នាក់ ត្រូវបានក្រុមនគរបាលប្រមាញ់ចាប់ខ្លួនបានភ្លាមៗក្រោយធ្វើសកម្មភាពកាច់កម៉ូតូម៉ាកស្កូពី១គ្រឿងជិះរត់បានតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ ការឃាត់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង២១និង១៥នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចក្បែរបូរី គុជអាស៊ី ស្ថិតក្នុងភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោកវរសេនីយ៍ត្រី ភុលភ័ស្តា អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពី ទទួលព័ត៌មានពីជនរងគ្រោះភ្លាមៗ ពាក់ព័ន្ធមានជនសង្ស័យចំនួន១នាក់ធ្វើសកម្មភាពកាច់ កម៉ូតូ ម៉ាកស្កូពីពណ៌ស កម្លាំងនគរបាលចម្រុះ រួមមានកំលាំងការិយាល័យព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុង បានសហការណ៍គ្នាជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាល សង្កាត់លេខ៣ បានតាមប្រមាញ់ ចាប់ឃាត់ខ្លួនជនល្មើសបាន។ មុនឈានដល់ការឃាត់ខ្លួនបាននោះ ជនសង្ស័យបានផ្តួលម៉ូតូចោលហើយបានរត់ចូលសង្ងំក្នុងកំប៉ូតព្រៃក្នុងបំណងគេចចេញពីការប្រមាញ់ពីសមត្ថកិច្ច តែដោយមានការសហការគ្នាបានយ៉ាងល្អពីសមត្ថកិច្ចគ្រប់ផ្នែក ជនសង្ស័យត្រូវបានសមត្ថកិច្ច រុករកឃើញនៅរយៈពេលជិតមួយម៉ោងក្រោយមក។
ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមជាមួយ របស់ជនរងគ្រោះមានឈ្មោះ ង្វៀង យ៉ាំង ហុង ភេទប្រុស ជនជាតិវៀតណាម អាយុ៣២ឆ្នាំ មានមុខរបរ និង ទីលំនៅមិនពិតប្រាកដ ។ ចំណែក ជនរងគ្រោះ មានឈ្មោះហេង ណារី ភេទស្រី អាយុ៧១ មានទីលំនៅសង្កាត់លេខ០៣ ក្រុងព្រះសីហនុ ជាម្ចាស់កម្មសិទ្ធិម៉ូតូម៉ាកស្កុបហ្វីពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1D 8568។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខេត្តព្រះសីហនុចាត់ការបន្ត៕ សមុទ្រខៀវ
http://ift.tt/1R20F0b