Insurance

728x90

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​ចំណីអាហារ​ក្នុង​ផ្សារ​ស្ទឹងហាវ​

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ បាន​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នៅក្នុង​ផ្សារ​ស្ទឹងហាវ​។ នៅ​ទីកន្លែង​ចុះ​ត្រួតពិនិត្យ​នោះ​លោក ពៅ សុ​ផា​និត្យ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ ការចុះពិនិត្យ​នេះ​គឺមាន​គោលបំណង រក្សា​នូវ​សុ​វត្តិភាព ចំណីអាហារ ដូចជា​ម្ហូបអាហារ​គ្រឿង​សមុទ្រ បន្លែ​ចិត មី​ដុំ នំ​បញ្ចុក សាច់​គុយទាវ ជាដើម​។​ល​។ ជាពិសេស​ផ្តោតលើ​ស្ករត្នោត​។

ជា​លទ្ធផល​ក្នុង​ការចុះ​ត្រួតពិនិត្យ​នា​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​នេះ ជំនាញ​របស់លោក ពុំបាន​រកឃើញ​នូវ​សារធាតុ​ហាមឃាត់​ណាមួយ​នៅក្នុង​ម្ហូបអាហារ​ខាងលើ​នោះទេ​។ ទោះយ៉ាងណា​ក៏ដោយ មន្ត្រី​របស់លោក នឹង​នៅតែ​ចុះ​ធ្វើការ​តាមដាន​ពិនិត្យ​ជា​រៀងរាល់​សប្តាហ៍ នៅ​គ្រប់​ទីផ្សារ​នានា ក្នុង​ខេត្ត​ព្រះសីហនុ​ដើម្បី​ធ្វើការ​អប់រំ និង​ទប់ស្កាត់​អាហារ សាច់ បន្លែ​ផ្លែឈើ និង​គ្រឿង​ឧបភោគបរិភោគ​ទាំងឡាយ​ណាយ​ណា​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។

​ឆ្លៀត​ក្នុង​ឪ​កាស​នោះដែរ លោក ពៅ សុ​ផា​និត្យ ក៏បាន​អំពាវនាវ ដល់​បងប្អូន អាជីវករ​ទាំងអស់​សូមមេត្តា បញ្ឈប់ ការលក់ ចំណី អាហារ ដែល​អាច​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ រក្សា​អោយបាន​នូវ​ភាពថ្លៃថ្នូរ លើសពីនេះ​លោក ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម មេត្តា​រាយការណ៍​មកកាន់​ប្រព័ន្ធ​ទូរស័ព្ទ​ពិសេស​របស់​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ៕ សមុទ្រ​ខៀវ​

KA-29-01-2016-12 KA-29-01-2016-13


http://ift.tt/1nCZad9
មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​ចំណីអាហារ​ក្នុង​ផ្សារ​ស្ទឹងហាវ​ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​ចំណីអាហារ​ក្នុង​ផ្សារ​ស្ទឹងហាវ​ Reviewed by yim PH on 11:29 PM Rating: 5

Entertainment

ads
Powered by Blogger.