Insurance

728x90

នៅតែ​ប៉ុន្មាន​ម៉ោង​ទៀត​ចូល​រោងការ ឆ្លៀត​ទៅ​ឌុប​មិត្ត​ភ​ត្តិ​ជា​កូន​កំដរ​របស់ខ្លួន​ត្រូវ​រថយន្តបុក​ស្លាប់ចោល​កូនក្រមុំ​ដែល​កំពុង​អង្គុយចាំ​នៅឯ​រោ​ការ

​ខេត្ត​ព្រះសីហនុ​៖ កូន​ក​ម្លោះ​ម្នាក់​ដល់​ថ្ងៃ​ចូល​រោងការ​ទៅហើយ​ត្រូវ​រថយន្តបុក​ស្លាប់ចោល​កូនក្រមុំ​ដែល​កំពុង​អង្គុយចាំ​នៅឯ​រោ​រោងការ ខណៈ​កំពុង​ជិះ​ម៉ូតូ​ដឹក​មិត្តភក្តិ​ជា​អ្នក​កំដរ ដើម្បី​រៀបចំ​ពិធីសូត្រមន្ត​ចូល​រោងការ​នា​ល្ងាច​ថ្ងៃទី​១៧​នេះ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​តក់ស្លុត​នោះបាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ នៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រងគ្រោះ​ដល់​ជីវិត​មានឈ្មោះ ស្វាយ រឿន អាយុ​២៤​ឆ្នាំ ។

ប្រភព​បន្តថា មង្គល​ការដែល​គ្រោង​ធ្វើ​ផ្លូវការ​នៅ​ថ្ងៃ​១៨ ខែមករា​នោះ នៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក៍​ត្រូវបាន​លប់ចោល​បន្ទាប់ពី​គ្រោះ​អកុសល​នោះ​កើត​ឡើងលើ​រូប​កូន​ក​ម្លោះ ហើយ កូនក្រមុំ មានឈ្មោះ​អ៊ី​ត ចាន់ អាយុ​២៤​ឆ្នាំ ដូចគ្នា​។ ខាង​កូនក្រមុំ​បាន​កែប្រែ​រោង​អាពាហ៍ពិពាហ៍ ត្រឡប់​ទៅជា​រោង​បុណ្យសព​ស្នូរ​ភ្លេង​ខ្លងខែក​បាន​បន្លឺ​យ៉ាង​គ្រលួច អម​នឹង​ព្រះធម៌ ឧទ្ទិស​កុសល​ជូនទៅ​វិញ្ញាណ​ក្ខ័​ន្ធ​កូន​ក​ម្លោះ​យ៉ាង​សោកសង្រេង ។​ ​

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀតថា ថា​សព​បុរស​ជា​កូន​ក​ម្លោះ​ត្រូវគេ​បាន​បញ្ជូនទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ក្នុង​ខេត្តកំពត ហើយ​កូនក្រមុំ និង​សាច់ញាតិ​ក៍បាន​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​ពិធី​បូជាសព​កូន​ក​ម្លោះ​នៅឯ​ខេត្តកំពត​ដើម្បី​ជូន​ដំណើរ​ជា​នាទីចុងក្រោយ​យ៉ាង​អាឡោះអាល័យ​ជាទីបំផុត​៕ សមុទ្រ​ខៀវ​ ​

KA-20-01-2016-35 KA-20-01-2016-36 KA-20-01-2016-37


http://ift.tt/1Owects
នៅតែ​ប៉ុន្មាន​ម៉ោង​ទៀត​ចូល​រោងការ ឆ្លៀត​ទៅ​ឌុប​មិត្ត​ភ​ត្តិ​ជា​កូន​កំដរ​របស់ខ្លួន​ត្រូវ​រថយន្តបុក​ស្លាប់ចោល​កូនក្រមុំ​ដែល​កំពុង​អង្គុយចាំ​នៅឯ​រោ​ការ នៅតែ​ប៉ុន្មាន​ម៉ោង​ទៀត​ចូល​រោងការ ឆ្លៀត​ទៅ​ឌុប​មិត្ត​ភ​ត្តិ​ជា​កូន​កំដរ​របស់ខ្លួន​ត្រូវ​រថយន្តបុក​ស្លាប់ចោល​កូនក្រមុំ​ដែល​កំពុង​អង្គុយចាំ​នៅឯ​រោ​ការ Reviewed by yim PH on 8:01 PM Rating: 5

Entertainment

ads
Powered by Blogger.