Insurance

728x90

ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ពិនិត្យ​ដីចម្ការ​៥​ហិកតា ដែលមាន​ទំនាស់​នៅក្នុង​ភូមិ​សន្ទៃ​

​ខេត្តកំពង់ឆ្នាំង​៖​ ​ក្រោយពី​ប្រជាពលរដ្ឋ​៣៥​គ្រួសារ នៅក្នុង​ភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ បានដាក់​ពាក្យបណ្តឹង​ស្នើសុំ​អោយ​លោក​អ​ផិ​បាល​ខេត្ត​ជួយ​ដោះស្រាយ​ទំនាស់​ដីចម្ការ​ចំនួន​៥​ហិកតា​របស់​ពួកគាត់ ជាមួយ​មន្ត្រី​សុរិយោដី​ខេត្ត​ម្នាក់ និង​ពលរដ្ឋ​ម្នាក់​រួចមក នៅ​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ដឹកនាំ​ដោយ​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត បាន​ចុះទៅពិនិត្យ​ទីតាំង​ដី​ទំនាស់ និង​ឯកសារ​ពាក់ព័ន្ធ​របស់​ភាគី​ទាំងសងខាង ដើម្បី​ធ្វើការ​ដោះស្រាយ​។​

លោក ចេង ញ៉ា​ន់ បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​បណ្តឹង​ថា​៖ ក្រុមការងារ​ចំរុះ​ថ្នាក់ ខេត្ត​ចុះ មក​ថ្ងៃនេះ គឺ​សុំអោយ​ភាគី​ទាំង​២​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ និង​ការកាន់កាប់​ដីចម្ការ​ទំនាស់​ទាំងអស់​របស់ខ្លួន​មកអោយ​ក្រុមការងារ​ត្រួត​ខេត្ត​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ​វាស់វែង​សិន ទើប​ធ្វើការ​បូកសរុប​លទ្ធផល​ដាក់ជូន​លោក​អភិបាលខេត្ត ពិនិត្យ​សម្រេច​ពេល​ក្រោយ​។

​លោក ចេង ញ៉ា​ន់ បានបញ្ជាក់​ទៀតថា​៖ រឿងនេះ​ត្រូវការ​សិក្សា និង​ស្រាវជ្រាវ​វាស់វែង​ដី​ទំ នា​ស់រ​បស់​ប្រជាពលរដ្ឋ​ទាំង​៣៥​គ្រួសារ ម្តង​១​ប្លង់ៗ អោយអស់​ទៀត​ទើប​អាច​ប្រមូលផ្តុំ​ឯកសារ ធ្វើការ​ដោះស្រាយបាន ហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​សង្ស័យថា ក្រុមការងារ​ខេត្ត​ជា​បក្ខ ពួក​ខាង​ណា​អោយសោះ​។​

នៅក្នុងពេល​នោះដែរ​ប្រជាពលរដ្ឋ និង​លោក​មេភូមិ​សន្ទៃ បាន​ជូន​ក្រុមការងារ​ខេត្ត​ចុះទៅ ចង្អុល បង្ហាញ​ដីចំការ​ទំនាស់​និង​ព្រុំប្រទល់​ដី​ភូមិ​សន្ទៃ​ជាមួយ​ព្រុំដី​ភូមិ​ភ្នំ​តូច ដែលមាន​បញ្ហា​នៅ​ក្នុ​​ង​ប័ណ្ណ​ដី​ដែល​បានចេញ​អោយ​មន្ត្រី​សុរិយោដី និង​ប្រជាពលរដ្ឋ​ម្នាក់​នោះ ដើម្បី​ក្រុមការងារ ជំនាញ វាស់វែង​តាម​និយាម​កាម អោយបាន​ច្បាស់លាស់​ពិនិត្យ​ផ្ទៀងផ្ទាត់​ក្នុង​ផែនទី ថា​តើ​ដី​ទំ ណាស់ ស្ថិតនៅ​ក្នុងភូមិ​ណា​ពិតប្រាកដ ងាយស្រួល​ក្នុងការ​ដោះស្រាយ​។

​លោក ប៉ែន ចាន់​យឿន មេភូមិ​សន្ទៃ​តំណាងអោយ​ប្រជាពលរដ្ឋ​បាន​អះអាងថា​៖ ចំណុច​ព្រំប្រទល់​ដី​ភូមិ​សន្ទៃ​ជាមួយ​ភូមិ​ភ្នំ​តូច​ប៉ែក​ខាងជើង គឺមាន​ទីតាំង​ចាស់​នៅ​ដដែល​តាំងពី​ឆ្នាំ​១៩៧៩ រហូតមក ពុំមាន​អ្នកណា​បង្កិល​ចុះឡើង​ឡើយ​។ ដូចនេះ​បើ​ពិនិត្យ​តាម​ប័ណ្ណ​កាន់កាប់​ដីចម្ការ​របស់​ភាគី​មន្ត្រី​សុរិយោដី​ខេត្ត មិន​ស្ថិតក្នុង​ដី​របស់​ភូមិ​សន្ទៃ​ឡើយ​។ ម្យ៉ាងទៀត​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទាំងអស់​ឆ្ងល់​ថា ដី​តំបន់​នេះ​ជា​ចំណុច​ខ្មៅ​របស់​ព្រលានយន្តហោះ​ប្រជាពលរដ្ឋ​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩​មក​មិន​អាចធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​លើដី​ចម្ការ​ទាំងនេះ​បានទេ​តែ​បែរជា​មន្ត្រី​សូ​រិ​យោ​ដី​ខេត្ត​ធ្វើ​ប័ណ្ណ​បាន​នៅក្នុង​ឆ្នាំ​១៩៩៥​តែ​២​នាក់​ទៅវិញ​។​ចំណែក​ការចេញ​ប័ណ្ណ​អោយ​នោះ​ទៀត​នោះ​គឺ​គេ​ចេញ​អោយ​ទាំង​ដី​ផ្លូវលំ និង​ផ្លូវ​រទេះ​២​កន្លែង និង​ទាំង​ដី​ជាប់​ជើងភ្នំ​ធ្វើជា​កម្ម​សិទ្ធ​ទៀត តើ​ច្បាប់​ឯណា​ប្រគល់​ដី​ទាំងនេះ​អោយ​ពួកគាត់​នោះ​..! ។​

​ប្រជាពលរដ្ឋ​ទាំង​៣៥​គ្រួសារ​ដែល​ធ្លាប់បាន​កាន់កាប់​ដីចម្ការ​នេះ​តាំងពី​ឆ្នាំ​១៩៨៦ ស្នើសុំ​ក្រុមការងារ​ចម្រុះ ថ្នាក់​ខេត្ត​មេត្តាជួយ​ស្រាវជ្រាវ​អោយបាន​ច្បាស់លាស់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពួកគាត់​ដែល​ធ្លាប់បាន​កាន់កាប់​ដីចម្ការ​នេះ បាន​អាស្រ័យ​ផល​ឡើង វិញ​ផង​៕ រិ​ទ្ធិ ជ័យ

KA-30-01-2016-18 KA-30-01-2016-19 KA-30-01-2016-22 KA-30-01-2016-24


http://ift.tt/1JO2tb7
ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ពិនិត្យ​ដីចម្ការ​៥​ហិកតា ដែលមាន​ទំនាស់​នៅក្នុង​ភូមិ​សន្ទៃ​ ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ពិនិត្យ​ដីចម្ការ​៥​ហិកតា ដែលមាន​ទំនាស់​នៅក្នុង​ភូមិ​សន្ទៃ​ Reviewed by yim PH on 11:59 AM Rating: 5

Entertainment

ads
Powered by Blogger.