ជនដៃដល់កាប់សម្លាប់ជនរងគ្រោះមួយគ្រួសារមានគ្នា៧នាក់នៅខេត្តព្រះសីហនុនគរបាលតាមចាប់បានហើយ
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែឲ្យដឹង ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះថា ជនដៃដល់ដែលកាប់សម្លាប់ជនរងគ្រោះមួយគ្រួសារមានគ្នា៧នាក់នៅភូមិ១ សង្កាត់១ ខេត្តក្រុងព្រះសីហនុ ខណ:ប្តី និងជាឪពុកចេញទៅនេសាទបាត់នោះ។លោក ជួន ណារិន្ទ បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក សហការជាមួយនាយកដ្ឋានកណ្ដាល នគរបាលយុត្តិធម៌ ក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា នាយកដ្ឋាននគរបាលបញ្ចេកទេស វិទ្យាសាស្ត្រ ឧបត្ថម្ភពីអង្គភាពការពារកុមារ ស៊ីភីយូ កម្លាំងនគរបាលភ្នំពេញ និងខេត្តកណ្តាល តាមស្រាវជ្រាវរហូតចាប់ខ្លួនជនដៃដល់នៅស្រុកមុខកំពូល ខេត្តកណ្តាល។ សម្រាប់ករណីឃាតកម្មនេះ ត្រូវបានលោកស្នងការប្រាប់ថា ជារឿងគំនុំ ហើយជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ និងធ្លាប់ប្រព្រឹត្តបទល្មើស ជាច្រើនផងដែរ នាពេលកន្លងទៅ។
សូមរំលឹកថា ឃាតកម្មនេះបានកើតឡើង កាលពីវេលាម៉ោង០១ និង៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ កើតឡើងនៅភូមិ១ សង្កាត់១ ខេត្តក្រុងព្រះសីហនុ ខណ:ប្តីនិងជាឪពុកចេញទៅនេ សាទ បាត់ ហើយបណ្តាលឲ្យស្លាប់ស្ត្រីជាម្តាយ និងកូនស្រីអាយុ១៣ឆ្នាំ ។ ៧នាក់ (ប្រុស២ស្រី៥) រួមមាន ទី១ជី ដូន អាយុ៦៥ឆ្នាំ មិនស្គាល់ឈ្មោះរបួសក្បាលធ្ងន់, ទី២ ឈ្មោះ អ៊ុំ ផាន់ណា ភេទស្រី អាយុ៣២ឆ្នាំស្លាប់, ទី៣ ឈ្មោះ គង់ ផាន់ណារីន អាយុ១៣ឆ្នាំ ភេទស្រីស្លាប់, ទី៤ ឈ្មោះ គង់ ផាន់ណារី ភេទស្រី អាយុ១០ឆ្នាំ របួសក្បាលធ្ងន់, ទី៥ ឈ្មោះ គង់ ផាន់ណាសុន ភេទប្រុស អាយុ៥ឆ្នាំ របួសក្បាលធ្ងន់, ទី៦ ក្មេងប្រុស មិនស្គាល់ឈ្មោះ អាយុ៣ឆ្នាំ របួសក្បាលធ្ងន់ និងទី៧ ក្មេងស្រីមិនស្គាល់ឈ្មោះ អាយុ១ឆ្នាំ៕
ជនដៃដល់
http://ift.tt/1OC9L1I