Insurance

728x90

អតីតយុទ្ធជន​ម្នាក់​ក្រីក្រ​តោកយ៉ាក​មាន​«​ប័ណ្ណ​សមធម៌​ជនក្រីក្រ​ប្រភេទ​១» មាន​លុយ​តែ​៥​ពាន់​រៀល​តែ​ពេទ្យ​ទារ​១​ម៉ឺន​រៀល​ថ្លៃ​សេវា​ព្យាបាល គ្មាន​លុយ​បង់​គ្រប់ ទីបំផុត​ត្រឡប់ទៅផ្ទះ​វិញ​ទាំង​ទឹកភ្នែក

​ខេត្តកំពង់ឆ្នាំង​៖ លោក លឹម វ៉ាន់ដា​រ៉ា អាយុ​៦០​ឆ្នាំ ជា​អ​តី​តៈ​កងទ័ព​( ឈ្មោះ សែម ប៊ុនហេង ) ជា​គ្រួសារ​ក្រីក្រ​តោកយ៉ាក និង​ភរិយា​ឈ្មោះ នូ សុភាព អាយុ​៤២​ឆ្នាំ មានកូន​ប្រុស​ម្នាក់​អាយុ​១១​ឆ្នាំ រស់នៅក្នុង​ភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បាន​រង​ការ​រិះគន់ថា លោក​បាន​និយាយប្រាប់​អ្នកកាសែត​នូវ​រឿង​មិន​ពិត ដោយ​ថា​កាលពី​ថ្ងៃ​០៤ ខែមករា ឆ្នាំ​២០១៦ លោក​បាន​ទៅសុំ​ពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង គ្មាន​ប្រា​ក់បង់​សេវា​អោយ​មន្ទីរពេទ្យ​ខេត្ត​ចំនួន​១​ម៉ឺន​រៀល និង​មិន​ត្រូវបាន​គ្រូពេទ្យ​ខេត្ត​ពិនិត្យ​សុខភាព និង​ព្យាបាល​ជម្ងឺ​អោយ​ឡើយ ហើយ​គាត់​ក៏បាន​និយាយ​រឿងនេះ​អោយ​អ្នកកាសែត​ដឹង និង​បាន​ចុះផ្សាយ​ធ្វើអោយមាន​ប្រតិកម្ម​ពេញ​ស្ថាប័ន​មន្ទីរពេទ្យ​ខេត្ត និង​ថ្នាក់លើ ទំនងជា​អៀនខ្មាស់​នឹង​អំពើ​គ្មាន​មនុស្សធម៌​។​

​ដើម្បី​បញ្ជាក់​រឿងនេះ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦​នេះ អ្នកយកព័ត៌មាន​យើង​បាន​ជួប​លោក លឹម វ៉ាន់ដា​រ៉ា អ​តី​តៈយុទ្ធ​ជន នៅក្នុង​លំនៅ​ដោយផ្ទាល់ ហើយ​លោក​បាន​និយាយ​នៅក្នុង​ខ្ទម​រហែក​ធ្លុះធ្លាយ​ដំបូល និង​ជញ្ជាំង​ដែលមាន​ពន្លឺព្រះអាទិត្យ​ចាំង​ចូល​ទាំង​ស្រងូតស្រងាត់​ថា​៖ លោក​មាន​ស្រុកកំណើត​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល បាន​ចូល​បំរើកងទ័ព​ក្នុង​ឆ្នាំ​១៩៨៥ នៅក្នុង​អង្គភាព​យោធា​ខេត្តបាត់ដំបង ដែល​កាលណោះ​លោក​មានឈ្មោះ សែម ប៊ុនហេង បន្ទាប់មក​បាន​ផ្លាស់​មក​នៅ​អង្គភាព​វរៈ​៦ យោធា​ខេត្តកំពង់ឆ្នាំង​ការពារ​ស្ពាន​ស្រះ​អង្កាម ហើយ​បាន​ផ្លាស់​មក​នៅ​កងពល​លេខ​៧០ កាលណោះ​មាន​លោក អ៊ិន ស៊ី​ដា​រ៉េ ជា​មេ​កងពល​។ នៅ​ឆ្នាំ​១៩៩៦ លោក​បាន​រងរបួស​ខ្នង​នៅក្នុង​សមរភូមិ​ភ្នំព្រឹក​ខេត្តបាត់ដំបង ដោយសារ​មិត្ត​ភ័​ក្រ​នៅក្បែរ​គាត់​ជាន់​ម៉ី​ន ក្នុងពេល​ប្រយុទ្ធ​ប្រយុទ្ធ​ជាមួយ​ពួក​ខ្មែរក្រហម​។ ពេលនោះ​គាត់ និង​មិត្ត​ភ័​ក្រ​ម្នាក់ទៀត​បាន​រងរបួស និង​២​នាក់​ទៀត​បាន​ពលី​ជិវិត​។​ ​

​នៅក្នុង​ឆ្នាំ​១៩៩៧​គាត់​មាន​ឋា​នះ​អនុសេនីយទោ ជំនួយការ​ចាត់តាំង​ក​ង​ពល​លេខ​៧០ និង​បាន​សុំ​ឈប់​ពី​កងទ័ព​ព្រោះតែ មាន​របួស​ធ្វើការ​ធ្ងន់​មិនកើត ហើយក៏​បាន​យកប្រពន្ធ​រស់នៅ​ជាមួយគ្នា​ដល់​សព្វថ្ងៃ​។ រូបគាត់ និង​ប្រពន្ធ​បច្ចុប្បន្ន​គ្មាន​ឪពុកម្តាយ ឬ​បងប្អូន​ទេ ដីស្រែ​បាន​លក់​មើល​ជម្ងឺ​ម្តាយ​អស់ហើយ​មុនពេល​គាត់​ស្លាប់ ចំណែក​មុខរបរ​ប្តី​ប្រពន្ធ​សព្វថ្ងៃ ជា​កម្មករ​កាប់​គាស់​ដី ឬ​បោកគក់​លាងចាន​ឆ្នាំង​អោយគេ​ដើម្បី​រកលុយ​ទិញ​បាយ​ហូប​ទាំង​ខ្វះខាត​ម្តង​មួយ​កាល​។ ហើយ​សព្វថ្ងៃ​មាន​ដី​ទំហំ​៩​ម៉ែត្រ​គុណ នឹង​១៣​ម៉ែត្រ បាន​សង់​កូនខ្ទម​ស្លឹក​តូច​មួយ​រស់នៅ​ដូច​លោកអ្នក​បានឃើញ​ក្នុង​រូបភាព​នេះ​ស្រាប់​។ ហើយ ពេល​មាន​ជំងឺ​ជីវភាព​ខ្វះខាត​មុខ​ខ្វះក្រោយ​គ្មាន​លុយ​ព្យាបាល​ទេ ជួនកាល​តាម​ព្រេងវាសនា​គ្មាន​ទីពឹង​។​ ​ ​

​លោក លឹម វ៉ាន់ដា​រ៉ា បាន​រៀបរាប់​ឲ្យ​ដឹង​ទៀតថា​៖ នៅក្នុង​ខែ​១១ ឆ្នាំ​២០១៥ ដោយ​លោក​មាន​ជំងឺថ្លើម​រាំ​រ៉ៃ ជំងឺឈាមសស៊ីឈាមក្រហម ចេះតែ​ឈឺ​ចុកចាប់​ស្នាមរបួស​លើ​ឆ្អឹងខ្នង និង​ចេះតែ​ធ្លាក់ឈាម​តាម​ច្រមុះ លោក​ក៏បាន​កាន់ «​ប​ណ្ណ័​សមធម៌​ជនក្រីក្រ​ប្រភេទ​១» ទៅសុំ​ពិនិត្យ​សុខភាព និង​ព្យា​ល​បាលជ​ម្ងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​។ នៅពេល​ចុះឈ្មោះ​សុំ​ពិនិត្យ​សុខភាព គ្រូពេទ្យ​ខេត្ត​តម្រូវអោយ​បង់​សេវា​១​ម៉ឺន​រៀល តែ​លោក​មាន​ប្រាក់​តែ​៥​ពាន់​រៀល គ្រូពេទ្យ​ថា​មិន​ពិនិត្យ​សុខភាព​ឲ្យ​ទេ លោក​ក៏បាន​ត្រឡប់មកផ្ទះ​វិញ​ទាំង​ទឹកភ្នែក​ហេតុតែ​ក្រ​គ្មាន​លុយ វិល​មកវិញ​ទាំង​ឈឺ​។ #​ដោយឡែក​នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ នេះ​លោក​បាន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ម្តងទៀត តែ​ពេល​ចូលដល់​ក្លោងទ្វារ​មន្ទីរពេទ្យ​ខេត្ត បាន​ជួប​នារី​ម្នាក់​យល់ថា​ជា​គ្រូពេទ្យ បាន​សួរថា ខ្ញុំ​មាន​ប័ណ្ណ​ក្រីក្រ​សុំ​ពិនិត្យ​សុខភាព​គ្រូពេទ្យ​យកលុយ ឬ​អត់ នារី​នោះ​ឆ្លើយថា​ពេទ្យ យក​ណា​ពូ​តែ​តិ​ត​តួច​មិន​ច្រើន​ទេ ពេលនោះ​លោក​អត់លុយ​ក៏​ត្រឡប់មកវិញ​ចូលទៅ​មន្ទីរ​ព័ត៌មាន​ខេត្ត បំណង​សុំ​អំណោយ​គេ ក៏បាន ជួប​ជាមួយ​អ្នកកាសែត និង​បាន​ប្រាប់​ដំណើររឿង​ពីមុនមក​ទៅ តែ​ការផ្សាយ​មិន​ផ្សាយ​គឺជា​រឿង​របស់​អ្នកកាសែត​។​

​ទាក់ទង​នឹង​រឿង​ខាងលើនេះ​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦​នេះ លោក សូ​រិ​ន្ទី រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់ថា​៖ ការពិនិត្យ និង​ព្យា​ល​ជម្ងឺ​ចំពោះ​ជនក្រីក្រ​មាន​ប័ណ្ណ​សមធម៌ មន្ទីរពេទ្យ​ខេត្ត​មិន​យកប្រាក់​មួយ​រៀល​ឡើយ គឺ​អង្គការ​រ៉ា​ក់​ដែលជា​អ្នកចេញ​ប​ណ្ណ័​សមធម៌​អោយ ជា​អ្នកចេញ​ប្រាក់​អោយ​មន្ទីរពេទ្យ​ខេត្ត​ជំនួស​ជនក្រីក្រ​។​ #​លោក សូ​រិ​ន្ទី រ៉ា​វុ​ឌ្ឍី​បន្តថា តាម​ការស្រាវជ្រាវ​ឯកសារ​ក្នុង​ខែ​១១ ឆ្នាំ​២០១៥ លោក លឹម វ៉ាន់ដា​រ៉ា ពិតជា​បានមក​សុំ​ពិនិត្យ​សុខភាព​មែន តែ​ពេល​គ្រូ ពេទ្យ​ទាមទារ​អោយ​បង់ប្រាក់​ថ្លៃ​សេវា​១​ម៉ឺន​រៀល គាត់​អត់​ប្រាក់​បង់​គ្រប់ គ្រូពេទ្យ​អោយ​គាត់​ទៅ​ជួប​មន្ត្រី​អង្គការ​រ៉ា​ក់ នៅក្នុង​មន្ទីរ ពេទ្យ ខេត្ត​អោយ​គាត់​បង្ហាញ​ប័ណ្ណ​សមធម៌ ដើម្បី​អង្គការ​រ៉ា​ក់​ចេញ​ប័ណ្ណ​បង់ប្រាក់​ជំនួស តែ​គាត់​មិន​ទៅ​ជួប​គេ​ទេ​បែរជា​ត្រឡប់ទៅផ្ទះ​វិញ ហើយ​ដើរ​និយាយថា គ្មាន​លុយ​១​ម៉ឺន​រៀល​គ្រូពេទ្យ​ខេត្ត​មិន​ពិនិត្យ​សុខភាព​អោយ​ទេ ដែលជា​រឿង​ខុសពី​ការពិត​ធ្វើអោយ​ថ្នាក់លើ​មានប្រតិកម្ម​ជាមួយ​មន្ទីរពេទ្យ​ខេត្ត​។​

ដោយ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ខេត្តកំពង់ឆ្នាំង លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង​ជា​អ្នកនាំពាក្យ​ខេត្ត បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា​ឆ្នាំ​២០១៦ លោក​បាន​កោះហៅ​លោក លឹម វ៉ាន់ដា​រ៉ា មក​សួរនាំ​នៅក្នុង​មន្ទីរ​ព័ត៌មាន​ខេត្ត ហើយ​ទំនង​ជាល​លោក​ដា​រ៉ា ភិតភ័យ បាន​ឆ្លើយ​ត្រឡប់ត្រឡិន​ម្តងថា​បាន​ចូល​ពេទ្យ​ខេត្ត ហើយ​ម្តង បាន​ឆ្លើយ​ប្រាប់​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត​ថា មិនបាន​ចូល​ពិនិត្យ​សុខភាព​ក្នុង​ពេទ្យ​ខេត្ត​នោះទេ​។ ហើយ​មន្ត្រី​សួរនាំ​ទម្លាក់​បន្ទោស​ថា​លោក​ដា​រ៉ា ដូចជា​មានការ​ចងចាំ​មិនសូវ​ល្អ​ពិបាក​នឹង​ជឿ​។ ប៉ុន្តែ​មន្ត្រី​អ្នកនាំពាក្យ​ខេត្ត​សាលាខេត្ត​កំពង់ឆ្នាំង​ទទួលស្គាល់ថា ក្រុមគ្រួសារ​លោក​ដា​រ៉ា​ពិតជា​ក្រីក្រ​ពិតមែន​។ ក្រុមការងារ​ក្នុង​ខេត្ត​ក៏​ធ្លាប់បាន​ផ្តល់​អំណោយ​២​ទៅ​៣​ដង​ហើយ​ដែរ​។

ជាមួយគ្នានេះ លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង​ជា​អ្នកនាំពាក្យ​ខេត្ត សំណូមពរ​ដល់​អ្នកលេង​សង្គម​ហ្វេ​ហ្វេ​ស​ប៊ុ​ក និង​អ្នកកាសែត សូម​ស្រាវជ្រាវ​ព័​ត៌​អោយបាន​ច្បាស់លាស់ និង​មាន​តុល្យភាព​មុននឹង​ធ្វើការ​ចេញផ្សាយ ជៀសវាង​ការទម្លាក់​កំហុស​ដល់​ស្ថាប័ន​ណាមួយ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ ដោយ​យើង​មិនបាន​សាកសួរ​ព័ត៌មាន​នោះ​អោយបាន​ច្បាស់លាស់​តាម​វិជ្ជាជីវ​នោះ​។ ចំណែក មតិ​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​កថា មន្ត្រី​គួរ​មាន​សេចក្តីក្លាហាន​ទទួលខុសត្រូវ​កំហុស និង​ព្យាយាម​កែតម្រូវ​កំហុស​ជៀស​ជាង​ឆ្នៃ​សភាព​រឿង​ទម្លាក់​ឲ្យ​អ្នកនេះ​ឲ្យ​អ្នកនោះ​គេចវេស​ទទួលស្គាល់​ការពិត​ដែលជា​ទង្វើ​លាក់លាម​បិទបាំង​ការពិត​វា​គ្មានអ្វី​ជំណេ​ញ​ដល់​សង្គម ជាតិ​៕ រិ​ទ្ធិ ជ័យ​

KA-07-01-2016-17 KA-07-01-2016-18 KA-07-01-2016-19 KA-07-01-2016-20 KA-07-01-2016-21 ​ ​ ​ ​ ​ ​ ​


http://ift.tt/1MVaIwo
អតីតយុទ្ធជន​ម្នាក់​ក្រីក្រ​តោកយ៉ាក​មាន​«​ប័ណ្ណ​សមធម៌​ជនក្រីក្រ​ប្រភេទ​១» មាន​លុយ​តែ​៥​ពាន់​រៀល​តែ​ពេទ្យ​ទារ​១​ម៉ឺន​រៀល​ថ្លៃ​សេវា​ព្យាបាល គ្មាន​លុយ​បង់​គ្រប់ ទីបំផុត​ត្រឡប់ទៅផ្ទះ​វិញ​ទាំង​ទឹកភ្នែក អតីតយុទ្ធជន​ម្នាក់​ក្រីក្រ​តោកយ៉ាក​មាន​«​ប័ណ្ណ​សមធម៌​ជនក្រីក្រ​ប្រភេទ​១» មាន​លុយ​តែ​៥​ពាន់​រៀល​តែ​ពេទ្យ​ទារ​១​ម៉ឺន​រៀល​ថ្លៃ​សេវា​ព្យាបាល គ្មាន​លុយ​បង់​គ្រប់ ទីបំផុត​ត្រឡប់ទៅផ្ទះ​វិញ​ទាំង​ទឹកភ្នែក Reviewed by yim PH on 4:37 PM Rating: 5

Entertainment

ads
Powered by Blogger.