ក្មេងស្រីម្នាក់ត្រូវឃាតកសម្លាប់ក្នុងបន្ទប់ផ្ទះសំណាក់«ប្រាសាទកែវ» កាត់ក្បាលដាច់ពីដងខ្លួនញាត់ចូលក្រោមគ្រែ ហើយសមត្ថកិច្ចរកមិនឃើញក្បាល
ខេត្តសៀមរាប៖ ក្មេងស្រីម្នាក់ត្រូវឃាតកមិនស្គាល់មុខសម្លាប់កាត់ក្បាលបាត់ពីដងខ្លួនយ៉ាងព្រៃផ្សៃបំផុតនៅក្នុងបន្ទប់ ផ្ទះសំណាក់មួយកន្លែងមានយីហោឈ្មោះ «ប្រាសាទកែវ» ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីនេះត្រូវបានគេដឹងកាលពីនៅម៉ោង១២ថ្ងៃត្រង់ ទី១៣ ខែកម្ភៈ ឆ្នាំ២០១៦នេះ ។ សមត្ថកិច្ចចម្រុះបានចុះទៅពិនិត្យត្រួតពិនិត្យសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះត្រូវឃាតកសម្លាប់នៅវេលាម៉ោង ទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចចម្រុះ ដោយមានការចូលរួមពីលោក សំរិទ្ធ សាខុន ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្ត សៀមរាប បានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើសាសព ហើយបានបញ្ជាក់ថា សាកសពក្មេងស្រីនោះ មានអាយុមិនលើសពី២០ឆ្នាំនោះទេ ស្លៀកខោខូវប៊យ ជើងវែង សម្បុស ប៉ុន្តែពុំទាន់ដឹងអត្តសញ្ញាណនៅឡើយទេ។
សមត្ថកិច្ចចម្រុះបានបញ្ជាក់ថា៖ សាកសពត្រូវបាន ប្រទះឃើញ រ៉ុំកន្សែងពោះគោពណ៌ផ្កាឈូក ហើយញាត់ចូលក្រោមគ្រែនៅបន្ទប់លេខ៣០១ នៃផ្ទះសំណាក់ នេះ។ សមត្ថកិច្ចនៅកន្លែងកើតហេតុថាសាកសពត្រូវឃាតកកាត់ក្បាលដាច់ចេញពីដងខ្លួន ហើយនៅក្នុងបន្ទាប់នោះមិនឃើញក្បាលសពជនរងគ្រោះនៅទៅនោះទេ ដែលសមត្ថកិច្ចកំពុងឆែកឆេររុករកផ្ទះសំណាក់«ប្រាសាទកែវ» នោះ។ ទោះយ៉ាងណាសមត្ថកិច្ចចម្រុះកំពុងដុតដៃដុតជើងដើម្បីវែកមុខរកជនឃោរឃៅចាប់ខ្លួនមកផ្តន្ទាទោសឲ្យខាងតែបាន៕
http://ift.tt/1QxYOej