ជនយុវជនពីរនាក់ជាប់ចោទសេព និងចែកចាយគ្រឿងញៀនខណៈប៉េអិមឆែកឃើញថ្នាំញៀន១កូនកញ្ចប់តូច ម៉ូតូម៉ាកវេវកញ្ចាស់ ១គ្រឿង ទូរស័ព្ទចំនួន២គ្រឿង ត្រូវបញ្ជូនខ្លួនទៅតុលាការ
ខេត្តព្រះសីហនុ៖ យុវជន២នាក់ជាប់ចោទសេព និង ចែកចាយគ្រឿងញៀន ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត នាព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ បន្ទាប់ពីឃាត់ខ្លួន កាលពីវេលាម៉ោង ១៤ និង១៥នាទីរសៀ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
លោកឧត្តម សេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែថា កាលពីវេលាម៉ោង ១៤ និង១៥នាទីរសៀ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ចំនួន៦នាក់ ដឹកនាំដោយអនុសេនីយ៍ឯក ឡុង គឹមហួរ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្តីទី បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ភេទប្រុស ។
ជនសង្ស័យទាំងពីរនាក់មានសាវតាជាតិដូចខាងក្រោម ១/ ឈ្មោះ បូ ថា ភេទប្រុស អាយុ២៨ឆ្នាំ កើតថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៨ ជនជាតិ ខ្មែរ សាសនា ព្រះពុទ្ធ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើត ភូមិត្រពាំងថ្ម ឃុំ ត្រពាំងថ្ម ស្រុកឈូក ខេត្តកំពត មានទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុ។ ២/ ឈ្មោះ វ៉េត ទូច ហៅលិញ ភេទប្រុស អាយុ២៣ឆ្នាំ មានឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ សាសន ព្រះពុទ្ធ មុខរបរ នេសាទ មានស្រុកកំណើត ភូមិកោះសេក ស្រុកកំពង់ត្រាច ខេត្តកំពត មានទីលំនៅបច្ចុប្បន្ន ក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ក្នុងពេលចុះឃាត់ខ្លួននាពេលនោះដែរសមត្ថកិច្ចរកឃើញវត្ថុតាងមួយចំនួនរួមមាន៖ ម្ស៉ៅសថ្លាមួយ កញ្ចប់តូចស្មើនឹង 0.10g ម៉ូតូម៉ាកវេវពណ៌ក្រហមខ្មៅ ចំនួន១គ្រឿង និង ទូរស័ព្ទចំនួន២គ្រឿងផងដែរ៕ សមុទ្រខៀវ
http://ift.tt/210yMYw