Insurance

728x90

យុវជន​សង្ស័យ​ចំនួន​២​នាក់​ជា​កូន​មន្ត្រី​គយ​ម្នាក់​ជិះ​ម៉ូតូ​ឆក់​កាបូបស្ពាយ​ជនបរទេស ត្រូវ​ប៉ូលិស​តាម​ក្របួច​ជាប់​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​សង្ស័យ​ចំនួន​២​នាក់ ព្យាយាម​ជិះ​ម៉ូតូ​មួយគ្រឿង គេច​ខ្លូន​បន្ទាប់ពីរ​ពូកគេ​ទាំងពីរ​ធ្វើ​សកម្មភាព​ជាក់ស្តែង​ឆក់យក​កាបូបស្ពាយ​របស់​ជនបរទេស ខណៈ​អ្នក​ទេសចរណ៍ ចុះ​ងូតទឹក ទុក​នៅលើ​ឆ្នេរសមុទ្រ ប៉ុន្តែ​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋា​ល​សង្កាត់​លេខ​៤ សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋា​បាល​សង្កាត់​លេខ​១ តាម​ប្រមាញ់​ចាប់​ខ្លូន​ភ្លាមៗ ក្នុងនោះ​ម្នាក់​ជា​កូន​មន្ត្រី​គយ ប្រចាំការ​នៅក្នុង​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​។ ហេតុ​ការចាប់​ខ្លូន​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ឆ្នេរសមុទ្រ​តំបន់​អូរត្រេះ ស្ថិតនៅ​ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ ។

លោក លុយ ហាំង នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋា​ល​សង្កាត់​លេខ​៤​បាន​ប្រាប់​ឲ្យ​ដឹងថា ជន​ជាប់ សង្ស័យ​ទាំងពីរ​នាក់ ខាងលើ​មានឈ្មោះ ១. ជា ចា​ន៉​រ៉ូ​សា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ (​ជា​កូនប្រុស​របស់​មន្ត្រី​គយ​ម្នាក់​ប្រចាំការ​នៅក្នុង កំពង់ផែ ស្វយ័ត​ខេត្ត​ព្រះសីហនុ​។ ទី​២.​ម៉ឹក ចក់ ហៅ រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងផ្សារដែក ស្នាក់នៅ​ផ្ទះជួល ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ALEKSANDER VASIL YEVICK ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ​សញ្ជាតិ​រុស្សី​កាន់​លិខិតឆ្លងដែន​លេខ 7204496893​។ ក្រោយពេល​ចាប់​ខ្លូន​ប៉ូលិស​បានធ្វើ​ការដក់ហូត​នៅ​វ​ត្តុ​តាង​រូ​ម​មាន​១.​កាបូបស្ពាយ​ចំនួន​២២ ទូរស័ព្ទដៃ​ចំ នួន​១៣ អាវយឺត​ដៃខ្លី​២៤. VIZA card ១ និង​សម្ភារៈ​មួយចំនួនទៀត ជា​ផល​ចោរកម្ម និង ម៉ូតូ​ស្កុប​ពី ១​គ្រឿង ជា​មធ្យោបាយ​ធ្វើ​សកម្មភាព។

​ជនជាប់សង្ស័យ​ឈ្មោះ ជា ចា​ន៉​រ៉ូ​សា នៅ​ចំពោះមុខ​ស​ត្ថ​កិច្ច​ប៉ូលិស​បាន​ប្រាប់ថា​ខ្លូន​ជា​កូន ប្រុស មន្ត្រី​គយ​នៅ​កំពុងផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ព្រមទាំង​បាន​សារភាពថា​រូបគេ និង​ឈ្មោះ​ម៉ឹក ចក់ ហៅ រ៉ា ពិតជា​បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​ដាក់​សម្ភារៈ​របស់​ជនបរទេស​ខាងលើ​ប្រាកដ​មែន ប៉ុន្តែ​សំណាងអាក្រក់​ត្រូវ​ប៉ូលិស​តាម​ស្ទាក់ចាប់​ខ្លូន​បាន​ភ្លាមៗ​។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ កម្លាំង​ជំនាញ កំពុង​បន្ត​និតិ​វិធី ដើម្បី​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​និ​តី​វី​ធី​នែ​ច្បាប់ ៕ ដោយ សមុទ្រ​ខៀវ​

KA-14-02-2016-01 KA-14-02-2016-03 KA-14-02-2016-02 KA-14-02-2016-04


http://ift.tt/1PwZGlL
យុវជន​សង្ស័យ​ចំនួន​២​នាក់​ជា​កូន​មន្ត្រី​គយ​ម្នាក់​ជិះ​ម៉ូតូ​ឆក់​កាបូបស្ពាយ​ជនបរទេស ត្រូវ​ប៉ូលិស​តាម​ក្របួច​ជាប់​ យុវជន​សង្ស័យ​ចំនួន​២​នាក់​ជា​កូន​មន្ត្រី​គយ​ម្នាក់​ជិះ​ម៉ូតូ​ឆក់​កាបូបស្ពាយ​ជនបរទេស ត្រូវ​ប៉ូលិស​តាម​ក្របួច​ជាប់​ Reviewed by yim PH on 9:45 PM Rating: 5

Entertainment

ads
Powered by Blogger.