ស្រវឹងបើកបរម៉ូតូទៅបុករថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីស្លាប់ក្រោយពីបញ្ជូនជិតដល់ពេទ្យ
ខេត្តព្រះសីហនុ៖ យុវជនបើកម្នាក់បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងល្បឿនលឿន បុកនឹងឡានដឹកសំរាមក្រុមហ៊ុន ស៊ិនទ្រី បញ្ច្រាសទិសគ្នាពេញទំហឹង ហើយបានបាត់បង់ជិវិតបន្ទាប់ពីបញ្ជូនទៅជិតដល់មន្ទីរពេទ្យ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីនាវេលាម៉ោង០៤និង៤០នាទីទៀបភ្លឺថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចក្បែរផ្ទះសំណាក់ គឹម ចន្ថា២ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
នគរបាលចរាចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើមានករណី គ្រោះចរាចរណ៍មួយ ដែលបង្កឡើងដោយ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CW-6529 បើកបរដោយឈ្មោះ ខន សុភា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករអគ្គីសនីឯកជន មានមានស្រុកកំណើត ស្រុកបាធាយ ខេត្តកំពង់ចាមបានជិះទៅបុករថយន្តដឹកសំរាមរបស់ក្រុមហ៊ុន ស៊ិន ទ្រី ពណ៌បៃតងគ្មានស្លាកលេខ បើកដោយឈ្មោះ នៅ ពេញ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ប្រភពដ៍ដែលបានបន្តថា នៅមុនកើតហេតុ រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ក្រុមហ៊ុន ស៊ិន ទ្រី បានបើកចូលមកក្រុងព្រះសីហនុ ក្នុងទិសដៅពីភ្នំពេញមកក្រុងព្រះសីហនុ ដើម្បីប្រមូល សំរាមមកដល់ ត្រង់ចំនុចកើតហេតុស្រាប់តែមាន ម៉ូតូមួយគ្រឿងជិះម្នាក់ ក្នុងទិសដៅចេញពី ក្រុងព្រះសីហនុទៅស្ថានីយ៍រថភ្លើង បានបុករថយន្តតែម្តង បណ្តាលអោយរងរបួសធ្ងន់នៅពេលបញ្ជូនទៅសង្គ្រោះក៏បានស្លាប់តាមផ្លូវ។
ក្រោយកើតហេតុទាំងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រងរចាំការដោះស្រាយ។ ចំណែកសាកសព ត្រូវបានបញ្ជូនទៅកាន់ស្រុកកំណើតទាំងយប់ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ សមុទ្រខៀវ
http://ift.tt/1oBEyC5