បុរសម្នាក់ និងភេទទី៣ម្នាក់ត្រូវចាប់ខ្លួនពីបទ សេព-ជួញដួគ្រឿងញៀន
ខេត្តព្រះសីហនុ៖ បុរសជនម្នាក់ និងភេទទី៣ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរ នៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់ខណៈពេលពួកគេកំពុងចែកចាយ និង សេពគ្រឿងញៀន។ ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង២២ និង០០នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិ១ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ។
លោកវរសេនីយ៏ត្រី សួស សិលា នាយការិយាល័យប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ការចាប់ឃាត់ខ្លួននេះត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងរបស់លោកធ្វើការស៊ើបអង្កេតអស់ជាច្រើនសប្តាហ៍កន្លងមកនោះ ទើបរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង២២ និង០០នាទីខណៈពេលជនសង្ស័យ កំពុងធ្វើសកម្មភាពចែកចាយ ទើបឃាត់ខ្លួនតែម្តង។
ជនសង្ស័យមានឈ្មោះ ព្រុំ រិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅត្រង់ចំនុចភូមិ០១ សង្កាត់លេខ០៤ ក្រុង ខេត្តព្រះសីហនុដកហួតបាននូវវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀន ប្រភេទ មេតាំហ្វេតាមិន ICEចំនួន០៦តូចកញ្ចប់ស្មើនឹង១.១៥ គ្រាម ទូរស័ព្ទ២គ្រឿង។ បន្ទាប់មកឈានទៅឃាត់ខ្លួនបុរសភេទទី៣ម្នាក់ទៀតឈ្មោះ ជា អូន ភេទ ប្រុស(ភេទទី០៣)ដកហួតបាននូវវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀន ប្រភេទ មេតាំហ្វេតាមិន ICE ចំនួន០១តូចកញ្ចប់ស្មើនឹង០.៥៦ គ្រាប់។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ទៅតាមនិតិវិធីច្បាប់៕សមុទ្រខៀវ
http://ift.tt/1Qfqnc3