នគរបាលឃាត់ខ្លួនយុវជន២នាក់អ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដកហូតថ្នាំញៀនបាន៦កញ្ចប់
ខេត្តកំពង់ឆ្នាង៖ យុវជនជាអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុង កំពង់ឆ្នាំងសហការជាមួយសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ឡោមព័ទ្ធចាប់ខ្លួនបាន ហើយ ដក ហូតបានថ្នាំញៀនម៉ាទឹកកកចំនួន៦កញ្ចប់ និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។ ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅម៉ោង១១និង៣០នាទី នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថា៖ ជនសង្ស័យទាំង២នាក់ដែល បានចាប់ខ្លួន ១ឈ្មោះ យាន សុវណ្ណចិត្រា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិកំពង់អូស សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង , ២ឈ្មោះ លឹម សំបុណ្យ អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចបានព្ញជាក់អោយដឹងថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងសម្ងាត់ យកលុយធ្នាក់ចំនួន១២ម៉ឺនរៀល ទៅទិញថ្នាំញៀនម៉ាទឹកកបាន១កញ្ចប់ពីឈ្មោះ យាន សុវណ្ណចិត្រា ។ បន្ទាប់ពីសមត្ថកិច្ចបានកំណត់មុខសញ្ញាចែកចាយថ្នាំញៀននេះបានហើយ សមត្ថកិច្ចក៏បានតាមឃ្លាំមើលមុខ សញ្ញានេះជាបន្តទៀត។
នៅម៉ោង១១និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ នេះសមត្ថកិច្ចក៏បានឃើញ ឈ្មោះ យាន សុ វណ្ណចិត្រា មកផ្ទះឈ្មោះ លឹម សំបុណ្យ នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ខណៈនោះសមត្ថកិច្ចក៏បានសហការ គ្នាព័ទ្ធ និងដេញចាប់ពួកគេទាំង២នាក់ ក្នុងពេលនោះដែរគេទាំង២នាក់ ក៏បានរត់យកថ្នាំញៀនមួយកញ្ចប់ធំ ទៅបោះចោលនៅក្នុងព្រៃតាមដងផ្លូវក្នុងភូមិ ប៉ុន្តែក្រោយមកសមត្ថកិច្ចក៏បានប្រដេញចាប់ខ្លួន បានទាំង២នាក់ ។នៅពេលនោះសមត្ថកិច្ចបានឆែកឆេររកឃើញនៅក្នុងហោប៉ៅរបស់ឈ្មោះ យាន សុវណ្ណចិត្រា មានលុយ ធ្នាក់ចំនួន១២ម៉ឺនរៀល ដែលគេបានលក់ថ្នាំញៀន១កញ្ចប់អោយកម្លាំងសំងាត់របស់សមត្ថកិច្ចពីម្សិលមិញ។
បន្ទាប់មកសមត្ថកិច្ចបានសហការជាមួយអាជ្ញាធរសង្កាត់កំពង់ឆ្នាំង ធ្វើការឆែកឆេរផ្ទះរបស់ឈ្មោះ លឹម សំបុណ្យ នៅក្នុងភូមិកណ្តាល ជាលទ្ធផលសមត្ថកិច្ចបានដកហូតបាន ថ្នាំញៀនចំនួន៦កញ្ចប់ តូច លុយថ្នាក់ ១២ម៉ឺនរៀល ទូរសព្ទ័២គ្រឿង ហើយនៅលើផ្ទះឈ្មោះ លឹម សំបុណ្យ បានរកឃើញដាវ១ដើម កាំបិតស្នៀត១ដើម និងសម្ភារៈសំរាប់ជក់គ្រឿងញៀនមួយចំនួនទៀត។
ជនល្មើសទាំង២នាក់និងវត្ថុតាង ត្រូវបានសមត្ថកិច្ចការិយាយល័យនគរបាលប្រឆាំងគ្រឿ ងញៀននៃស្នង ការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនទៅកាន់តុលា ការខេត្ត ចាត់ការ បន្តតាម ផ្លូវ ច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/1KJSzYo