បុរសល្មោភកាមចាប់រំលោភក្មេងស្រីអាយុ៦ឆ្នាំកំពុងដេកលក់ ត្រូវប៉េអិមចាប់វ៉ៃខ្នោះ
ខេត្តព្រះសីហនុ៖ បុរសម្នាក់ជាប់ចោទ ពីបទរំលោភសេពសន្ធវៈលើកុមារីតូចអាយុ៦ឆ្នាំម្នាក់ ត្រូវកម្លាំងការិយាល័យបទល្មើសជួញដូរមនុស្ស និងការពារអនិតិជន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនកាលពី ថ្ងៃទី៩ ខែកុម្ភៈ នេះ នៅចំណុចផ្ទះជនជាប់ចោទក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្រំ តាវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម១៧ ភូមិ០៤ សង្កាត់៤ ក្រុងព្រះសីហនុ ត្រូវចាប់ខ្លួនពីបទរំលោភសេពសន្ធវៈ ទៅលើក្មេងស្រី ឈ្មោះ អ ខ អាយុ៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្រុម១៧ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ខណៈដែលក្មេងស្រីដេកនៅលើផ្ទះម្នាក់ឯង។
លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ក្រោយពីបានធ្វើកោសលវិច្ឆ័យទឹកនោម ជនសង្ស័យរូបនេះមានប្រើប្រាស់គ្រឿងញៀនផងដែកម្លាំងការិយាល័យបទល្មើសជួញដូរមនុស្ស និងការពារអនិតិជន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរៀងចាត់ការតាមច្បាប់៕ ក្រមុំព្រៃនប់
http://ift.tt/1SfdDIC