ស្ពានអ្នកលឿងរងការបំផ្លាញជាថ្មី ដោយសាររថយន្តដឹកត្រីកោសខូចកៅស៊ូ ប្រមាណ៣២ម៉ែត្រ
ភ្នំពេញ៖ រឿងបំផ្លាញស្ពានដោយសាររថយន្តដឹកអង្ករទម្ងន់ជាង៧០តោនរបស់ស្ត្រីឈ្មោះ ម៉ែន ចាន់បុប្ផា នៅក្តៅហុយៗមិនទាន់ទាំងចាត់ការផង ឥឡូវស្រាប់តែរថយន្តធុនធំ ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ កំពង់ចាម ៣A-០២៦៤ ដឹកត្រី ទម្ងន់ប្រហែល១០តោន បានឈប់ចតលើស្ពានដាក់កំណល់ ខណៈពេលចេញដំណើរតៃកុងបើកទាំងជាប់កំណល់ បានបណ្ដាលឲ្យកំណល់កៀរដាច់កៅស៊ូ ក្រាលលើ ស្ពានអ្នកលឿង (ត្សឹបាសា) ប្រហែល ៣៥ម៉ែត្រ សំណាងល្អសមត្ថកិច្ចឃើញហើយឃាត់ទាន់ កុំអីតៃកុងនោះបើករត់យ៉ាងរំភើយដូចរថយន្តដឹកអង្ករទម្ងន់ជាង៧០តោនរបស់ស្ត្រីឈ្មោះ ម៉ែន ចាន់បុប្ផា បន្ទាប់ពីបំផ្លញស្ពានបានត្រឹមសម្តេចក្រឡាហោម ស ខេង និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ស្រែកបន្ទរគ្នាឲ្យដេញចាប់ផ្អើលពេញទូរទស្សន៍។
នគរបាលស្រុកលើកដែកបានឲ្យដឹងថា នៅលើស្ពានអ្នកលឿង (ត្សឹបាសា) កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១៧ និង៣៥នាទី មានរថយន្ត ១គ្រឿងដឹកធុងត្រីចំនួនប្រហែល ១០តោន រថយន្តម៉ាកហ៊ីយុនដាយពាក់ ស្លាកលេខកំពង់ចាម 3A0264 បើកទាំងជាប់កំណល់កៀរដាច់កៅស៊ូ ក្រាលថ្នល់ដុំៗ ប្រវែងប្រហែល ៣៥ម៉ែត្រ ចំណែករថយន្ត និងអ្នកបើកបរឈ្មោះ ហេង ប៊ុនថង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង បើករថយន្តបានឃាត់យកមកអធិការ នគរបាលស្រុក លើកដែករង់ចាំ ចាត់ការតាម នីតិវិធី ។
ករណីបំផ្លាញស្ពានអ្នកលឿនម្តងហើយម្តងទៀតនេះកំពុងតាមលង លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួសសាធារណ ការ និងដឹកជញ្ជូន ខណៈយីអ៊ុនកំពុងស្រុឌចុះស្រាប់ដោយថ្មីៗនេះត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមានផ្សាយតាមទូរទស្សន៍ថាជារដ្ឋមន្ត្រីក្តោបអំណាចស្ពឹកស្រពន់ស្ទក់នឹងការងារ ហើយក្រសួង នេះមានចំណាត់ថ្នាក់ពិន្ទុទាប់បំផុតដូចនឹងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្រោការដឹកនាំរបស់លោក អ៊ុក រ៉ាប៊ុន។ លោក រដ្ឋមន្ត្រីទាំងពីររូបនេះអាចជាឈ្នួនផ្ទុះនៃការចាប់ផ្តើមធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋភិបាលមុនអាណត្តិ៕
បុរសអ្នកបើកបររថយន្ត
http://ift.tt/1LpmyFl