ឡុចស៊ិសមុកម៉ូតូបញ្ច្រាសទិសគ្នាបណ្តាលឲ្យនារីបងប្អូនបាក់ជើងស្តាំទាំងពីរនាក់
ខេត្តព្រះសីហនុ៖ យុវនារី២នាក់បងប្អូនបង្កើត បានរងរបួសធ្ងន់បាក់ជើងស្តាំទាំងពីរ ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវបានរថយន្តឡិចស៊ិសRX300 បញ្ច្រាសទិសគ្នាបោះពួយមកបុក ចំពេញទំហឹង កាលពីវេលាម៉ោង២១ និង០០នាទីយប់ថ្ងៃទី នៅចំណុចស្រះក្រពើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បន្ទាប់ពីបង្កអ្នកបើកបររថយន្តបានបន្ថែមល្បឿនបើកគេចទៅដល់លំនៅដ្ឋានចុះពីលើរថយន្តរត់ចូលទៅសម្ងំក្នុងផ្ទះ។
នគរបាលចរាចរណ៍ក្រុងបានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅនេះបង្ក ឡើងដោយរថយន្ត ម៉ាកឡិចស៊ិស RX300 ពណ៌ខ្មៅ បើកបរដោយឈ្មោះ ប្រាក់ ឌីម៉ង់ ភេទ ប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិ៣ សង្កាត់លេខ០៣ ពាក់ស្លាកលេខ ព្រះសីហនុ ២ A-៥៦៨០ បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿនបានបុកម៉ូតូ បញ្ច្រាសទិសគ្នា មួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅជិះដោយនារី២នាក់ បើកបរដោយឈ្មោះ ហង្ស វណ្ណលីដា ភេទស្រីអាយុ២៥ មានមុខរបរជាអាជីវករលក់ដូរនៅផ្សារឃ្លាំងលើ រួមតំណើរជាមួយប្អូនស្រីឈ្មោះហង្ស ស្រីមាស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៨ រងរបួសបាក់ជើងស្តាំទាំងពីរនាក់បងប្អូន។
ដោយឡែកយោងតាមប្រភពពីយុវនារីឈ្មោះ ហង្ស វណ្ណលីដា បាននិយាយថា នៅមុនពេលកើតហេតុ បន្ទាប់ពីរូបនាង និង ប្អូនស្រី រៀបចំឥវ៉ានរួច រូបនាងបានឌុបប្អូនស្រីមកផ្ទះ ប៉ុន្តែមកដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿង បានបើករេមកបុកម៉ូតូនាងទាំងកំរោល បើទោះបីជានាងព្យាយាមបើកគេចយ៉ាងណាក៏ដោយ។
សូមបញ្ជាក់ផងដែរថា រថយន្តបង្កបន្ទាប់ពីបើកបុកម៉ូតូស្ត្រីរងគ្រោះហើយបានព្យាយាមបើក គេចខ្លួនសំដៅចូលផ្ទះ ដោយបានទុករថយន្តនៅខាងក្រៅផ្ទះ ហើយបានទៅសម្ងំក្នុងផ្ទះ ពុំចេញមកធ្វើការដោះស្រាយនោះទេ រហូតព្រឹកឡើងទើបអោយតំណាងមកដោះស្រាយ៕ សមុទ្រខៀវ
http://ift.tt/1SRD2c5