កំពុងជិះម៉ូតូឌុបប្រពន្ធត្រូរថយន្តយីឌុបបុកពីក្រោយប្រពន្ធរបួសធ្ងន់ប្តីរបួសស្រាល
ខេត្តមណ្ឌលគិរី៖ បុរសចំណាស់ពីរនាក់ប្តីប្រពន្ធកំពុងជិះម៉ូតូចេញពីទីរួមខេត្តមណ្ឌលគិរីឆ្ពោះទៅស្រុកកោះញែកត្រូវរថយន្តធុនធ្ងន់បើកមកពីក្រោយបុកចំពេញទំហឹងបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ និងប្តីរបួសស្រាល ម៉ូតូខូចខាយ៉ាងដំណំ ចំណែករថយន្តបានក្រឡាប់បះជើងទ្រមេឃ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០១៦ នៅចំណុចមុខស្នាក់ការសន្តិសុខអាវុធហត្ថ ៧៦២ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។
តាមការអោយដឹងពីអ្នកឃើញហេតុការបាននិយាយថា មុនពេលកើតហេតុគេឃើញ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូឌុបប្រពន្ធ ក្នុងទិសដៅពីទីរួមខេត្តមណ្ឌលគិរី ធ្វើដំណើរទៅស្រុកកោះញែក មកដល់កន្លែងកើតហេតុ ស្រាយតែមានរថយន្តយីឌុបសន្តោងរឺម៉កមួយគ្រឿង បើកពីក្រោយល្បឿនលឿនក្នុងទិសដៅស្របគ្នាបានបុកពេញទំហឹងតែម្តង បណ្ដាលឲ្យម៉ូតូ និងអ្នកជិះខ្ទាតបោកមនុស្សលើថ្នល់ ស្ត្រីម្នាក់របួសក្បាលយ៉ាងដំណំត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗចំណែកប្តីរបួសស្រាល ចំណែរថយន្តក្រឡាប់បះជើង ។ បន្ទាប់ពីបង្កហេតុអ្នកបើកបររថយន្តបានគេចខ្លួនបាត់។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះទាំងពីរមានឈ្មោះ សុខ ជេក ភេទប្រុស អាយុ៥៩ឆ្នាំ ជាប្តីមានស្រុកកំណើតនៅភូមិទី៤ ឃុំស្រែសង្គម ស្រុកកោះញែក អ្នកបើកម៉ូតូរងរបួសស្រាល នឹងស្ត្រីជាប្រពន្ធរងរបួសធ្ងន់មានឈ្មោះទួត អ៊ាប អាយុ៥៧ឆ្នាំ បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យ៕ ឦសាន២
http://ift.tt/1Qbc4cO