បុរសម្នាក់យកថ្នាំញៀនពីភ្នំពេញមកចែកចាយនៅស្រុកកំពង់ត្រឡាច ត្រូវចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានឆែកឆេររកឃើញថ្នាំញៀននិងឧបករណ៍ជក់គ្រឿងញៀនមួយចំនួនទៀតនៅក្នុងបន្ទប់ផ្ទះដែលគេជួលមួយកន្លែង។ ការចាប់ខ្លួននេះបានធ្វើឡើងនៅម៉ោង១៥ និង១០នាទីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមកិច្ចបានអោយដឹងថា៖ ជនសង្ស័យរូបនេះមានឈ្មោះ ថា ស៊ីណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបឹង សង្កាត់ពញ្ញាតន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញថ្នាំញៀនម៉ាទឹកកចំនួន៧កញ្ចប់តូច ( ១កញ្ចប់ធំ ) ដែកកេះ១៩ ទូរស័ព្ទដៃ១គ្រឿងនិងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួននៅក្នុងបន្ទប់ជួល។ជនសង្ស័យរូបនេះគឺជាមុខសញ្ញាមួយមកពីទីក្រុងភ្នំពេញហើយធ្វើសកម្មភាពចែកចាយនៅក្នុងមូលដ្ឋានស្រុកកំពង់ត្រឡាច។ ដោយមានការសហការណ៍បានល្អ ជាមួយប្រជាពលរដ្ឋ ក្នុងការផ្តល់ព័ត៌មានស្តីពីសកម្មភាពជនសង្ស័យ សមត្ថកិច្ចបានដាក់កម្លាំងតាមដាន និងធ្វើការព័ទ្ធចាប់ជនសង្ស័យនៅនិងបន្ទប់ផ្ទះជួលមួយនៅក្នុងមូលដ្ឋានខាងលើនេះ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចធឃាត់ខ្លួនកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួន និងវត្ថុតាងមកស្នង ការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីបញ្ជូនខ្លួនទៅតុលាការខេត្តចាត់ការបន្តតាមផ្លូវច្បាប់ ៕ រិទ្ធិ ជ័យ
http://ift.tt/1OSgIqR