បុរសម្នាក់ស្លាប់យ៉ាងសង្វេគដោយសារបើកម៉ូតូលឿនដូចគ្រាប់កាំភ្លើងត្បាល់រ៉េចង្កូតទៅបុករថយន្តក្រុងចំពីមុខពេញទំហឹងលាន់ស្នូរដូចរន្ទះបាញ់
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បាន ជិះម៉ូតូបុករថយន្តក្រុងដឹកអ្នកដំណើរចំពីមុខពេញទំហឹង ហើយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលនម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៩៣ និង៩៤ ស្ថិតក្នុងភូមិ ទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ។
សមត្ថកិច្ចនគរបាលបានអោយដឹងថា៖ ជនរងគ្រោះខាងលើមានឈ្មោះ វ៉ាន់ គឹមលី
ហៅញ៉ុក អាយុ ៣៦ឆ្នាំ មានទៅលំនៅ ភូមិសាលាផ្លូវវាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ មុនពេលកើតហេតុ ជនរងគ្រោះខាងលើបានជិៈម៉ូតូម៉ាក ស៊ុយហ្សុយគី ស្មាស់រីវ៉ូ ពណ៌ខ្មៅ គ្មានស្លាកលេខ តាមបណ្តោយផ្លូវជាតិ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ លុះ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតមកឆ្វេងដៃ បុកជាមួយរថយន្តក្រុង ដឹកអ្នកដំណើរចំពីមុខយ៉ាងពេញទំហឹង អូសចម្ងាយជាង៨ម៉ែត្រ បណ្តាលអោយជនរងគ្រោះ ប៉ើងធ្លាក់ពីមុខរថយន្ត ស្លាប់នៅកន្លែងកើតហេតុ ចំណែកម៉ូតូបានខូចខ្ទេចមួយកំណាត់មុខជាប់ក្រោមថយន្ត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅពីនិត្យវាស់វែង និងបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដឹកតាមរថយន្តកូរ៉េយកទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែក ម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយតាមនិតិវី ។
សមត្ថកិច្ចនគរបាលបានសង្ស័យថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីជនរងគ្រោះស្រវឹង បើកម៉ូតូងោក ឬអាចមកពីបើកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ទើបបណ្តាលអោយទៅបុករថយន្តក្រុងក្នុងទិសបញ្ច្រាសគ្នាមានគ្រោះថ្នាក់បែបនេះ៕ រិទ្ធិ ជ័យ
http://ift.tt/1QEM8TG