យុវជនចំនួន២នាក់បានរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ត្រូវបានរថយន្តបើកបញ្ច្រាសទិសបត់កាត់មុខបុកចំពេញទំហឹង
ខេត្តព្រះសីហនុ៖ យុវជនចំនួន២នាក់បានរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ត្រូវបានរថយន្តបើកបញ្ច្រាសទិសបត់កាត់មុខដោយមិនបានស៊ីញ៉ូភ្លើងឲ្យដឹងជាមុន បណ្តាលឲ្យម៉ួតូបានបុកជញ្ជាំងរថយន្តផ្នែកខាងស្តាំពេញទំហឹង។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដែលបង្កឡើងដោយរថយន្តម៉ាក CRV ពណ៌ស្លែ បើកបរដោយបុរសម្នាក់មិនស្គាលអត្តសញ្ញាណ កាលពីវេលាម៉ោង២៣និង៤០នាទីយប់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៦ នៅចំណុចមុខព្រះនរាយណ៍ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
នគបាលចរាចរណ៍ក្រុងបានអោយដឹងថា៖ រថយន្តបង្កហេតុម៉ាក CRV ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2A- 1099 បើកបរដោយបុរសម្នាក់មិនស្គាលអត្តសញ្ញាណ និងអ្នករួមដំណើម្នាក់ បើកទ្វារចុះរត់គេចខ្លួនចូលក្នុងកាស៊ីណូបាត់។ចំណែកជនរងគ្រោះ២នាក់ឈ្មោះ មក់ ម៉ាញ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ស្រុកគីរីវង្សខេត្តតាកែវ និង ឈ្មោះ ស ងួន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ស្រុកគីរីវង្ស ខេត្តតាកែវ។ ពួកគេជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BW-1824 ។
ដោយឡែកយោងតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបាននិយាយឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងជិះគ្នា២នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ជិះគ្នា២នាក់ជាជនជាតិចិន បើកបរក្នុងទិសពីត្បូងទៅជើង មកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងដោយពុំបានស៊ីញ៉ូនោះទេ ទើបធ្វើអោយភាគីម៉ូតូជាន់ហ្វ្រាំងមិនទាន់ក៏បានបុករថយន្តពេញទំហឹង បង្កអោយភាគីម៉ូតូដេកដួលនៅលើផ្លូវ ក្នុងនោះមានម្នាក់នៅក្រោមរថយន្ត (ក្បាលនៅក្បែរកង់រថយន្ត) សំណាងល្អពុំបានកិនចំ។
ក្រោយកើតហេតុភ្លាម គេបានឃើញជនជាតិចិនបានបើកទ្វារឡានរត់ចូលក្នុងការស៊ីណូក្បែរនោះបាត់ស្រមោល បន្សល់រថយនុ្ត នៅកន្លែងកើតហេតុ៕ សមុទ្រខៀវ
http://ift.tt/1LLbMtb