មនុស្ស២នាក់បានស្លាប់នiង៩នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលខណៈកំពុងជិះឡានទៅស៊ីការបានវ៉ាក់អើនឹងម៉ូតូ១គ្រឿងជាន់ហ្វ្រាំងបង្ខំក្រឡាប់ធ្លាក់ផ្លូវជាច្រើនត្រឡប់
ខេត្តរតនគិរី៖ មនុស្ស២នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលដោយសារជិះរថយន្ត ម៉ាកនីសាន់១បាំងកន្លះទៅស៊ីការ។ ខណៈបើកបរនៅតាមផ្លូវលំក្រាលគ្រួសក្រហមបានវ៉ាកអើនឹងម៉ូតូ១គ្រឿងតៃកុងបានជាន់ហ្វ្រាំងបង្ខំបណ្តាលឲ្យរថយន្តរេក្បាលធ្លាក់ជង្ហុកចិញ្ចើមថ្នល់ក្រឡាប់ជាច្រើនត្រឡប់។ ចំណែកអ្នកបើកម៉ូតូពុំមានរងរបួសអ្វីទេហើយបានជិះគេចបាត់ទៅ។ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នា ទីព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦ មុខវាលស្រែលោកហាក់សុភាតាមផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតនៅចំណុចភូមិស៊ើង ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។
មន្ត្រីកងរាជអាវុធហត្ថម្នាក់នៅមូលដ្ឋានស្រុកបរកែវថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ រថយន្តនេះបង្ក ឡើងដោយខ្លួនឯង។ រថយន្តនោះម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2Y-0094 ដែលមានអ្នកបើកបរឈ្មោះ យូ គឹមយុត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានស្លាប់ និង អ្នករូមដំណើឈ្មោះ វាំង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយអ្នកបើកបរក៏បានបាត់បង់ជីវិតដែរ។ ចំណែកបុរសឈ្មោះ រិទ្ធី ភេទប្រុស អយុ៣១ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ ព្រមទាំងមនុស្សប្រុសស្រី៩នាក់ផ្សេងទៀត រងរបួសស្រាលរណូករណែលពេញផ្លូវ។ អ្នកទាំងអស់នោះរស់ភូមិ-ឃុំជាមួយអ្នកបើកបរខាងលើ។
សមត្ថកិច្ចកងរាជអាវុធហត្ថនិងសមត្ថកិច្ចនគរបាល ស្រុកបរកែវបានចុះជួយអន្តរាគមន៍ ដោយបញ្ជូនអ្នករបួសទៅ កាន់មន្ទីរពេទ្យ ហើយបាន កប្រគល់សាកសពជនរងគ្រោះទាំង២នាក់ឲ្យទៅក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តសមត្ថកិច្ចក៍បានអូសមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវ ជាបណ្តោះអាសន្នសិន៕ លីវណ្ណៈ
http://ift.tt/1TljImJ