សិស្សសាលា២នាក់ជិះម៉ូតូឌុបគ្នាត្រូវរថយន្តសាំយ៉ុងកៀរហើយកិនបែកក្បាលស្លាប់ម្នាក់របួសធ្ងន់ម្នាក់
ខេត្តកណ្តាល៖ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ សិស្សសាលាអាយុ១៤ឆ្នាំ និង១៥ឆ្នាំ២នាក់កំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមួយគ្រឿងម៉ាកសាំយុង បើកបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនដូចគ្នាបានទាក់ដៃចង្កូតម៉ូតូបណ្តាលឲ្យដួលខ្ទាតអ្នកឌុបចូលក្រោមកង់រថយន្តកិនចំក្បាលធ្លាយខួរស្លាប់ក្នុងថ្លុកឈាម ចំណែកអ្កជិអខាងក្រោយបានរងរបួសធ្ងន់។ ភ្លាមនោះអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណនេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង១០នាទីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ21A ក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំ កើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក សាំយុង ពណ៌ស្លាទុំ ពាក់ផ្លាកលេខភ្នំពេញ5A-0137 បើកបរដោយឈ្មោះ ស៊ូ វុទ្ធី ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មុខរបរបើកបររថយន្ត បើកពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើ បានប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខ កណ្តាល1P-4733 ដែលកំពុងបើកបញ្ច្រាសទិសគ្នាពីលិចមកកើត ដោយឈ្មោះ សិត សុខឃឹម ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស មានទីលំនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ។ អ្នករួមដំណើរឈ្មោះ ហេង សុខហ៊ួ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិលេខ4 ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ជាសិស្ស របួសធ្ងន់ ។
សាក្សីកន្លែងកើតហេតុបាននិយាយថា គ្រោះថ្នាក់ខាងលើកើតឡើងដោយសារ រថយន្តប៉ះទាក់ដៃចង្កូតម៉ូតូបណ្តាលឲ្យដួល ឈ្មោះសិត សុខឃឹម ដួលខ្ទាតចូល ក្រោមកង់រថយន្ត កិនបែកក្បាលចេញខួស្លាប់ភ្លាមៗតែម្ដង ។ ចំណែកឈ្មោះហេង សុខហ៊ួ រងរបួសធ្ងន់ហើយត្រូវ បានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកសពសត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្តនិងម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង។ ហើយនៅវេលាម៉ោង២០ និង២០នាទីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៦លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាលបានបញ្ជាឲ្យឃាត់ខ្លួនអ្នកបើកបររថយន្ត ឈ្មោះ ស៊ូ វុទ្ធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
http://ift.tt/1VfGJaE