Insurance

728x90

កំពុងតែ​បើករថយន្ត​ក្នុង​ល្បឿន​ជក់ខ្យល់​ស្រាប់តែ​ផ្ទុះ​កង់​មុខ​រេ​ធ្លាក់​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់​ស្លាប់​ស្ត្រី​ម្នាក់​របួសធ្ងន់​ស្រាល​៨​នាក់​

​ខេត្តក្រចេះ ៖ ថ​យន្ត​ម៉ា​កណា​វា​រ៉ា​ពីរ​បាំង​១​គ្រឿង​កំពុង​បាន​បោះពួយ​លឿន​ឆ្វាច​ត្រូវ​ផ្ទុះ កង់​មុខ​ខាងឆ្វេង ក្រឡាប់​ជាច្រើន​ត្រឡប់​ធ្លាក់​ចេញពី​ផ្លូវ ហើយ​បណ្តាល​ឲ្យ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ និង​មនុស្ស​ក្នុង​រថយន្ត​ចំនួន​៨​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ និង​ស្រាល កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ​៧ ចន្លោះ គីឡូ​តិ៍​ម៉ែត្រ​លេខ​២៦៨-២៦៩ ស្ថិតនៅ​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។

​សមត្ថកិច្ច នៅ​កន្លែងកើតហេតុ​បានអោយដឹងថា រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ម៉ាក​នីសា​ន់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-1341 បើក​ពី​ទិស ខាងកើត​ឆ្ពោះទៅ​លិចទៅ​ខេត្តក្រចេះ​។ លុះ​ពេលមកដល់​កន្លែងកើតហេតុ​ក៏​ជួប​គ្រោះថ្នាក់ បែក​កង់​ខាងមុខ ធ្វើ​ឲ្យ​រថយន្ត​អូស​ជិត​១០០​ម៉ែត រេ​ធ្លាក់​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់ ចេញពី​ថ្នល់​តែម្ដង​។ ក្រោយពី​ទទួល​ព័ត៌មាន​ភ្លា​មខាង សមត្ថកិច្ច​ក៏បាន​ហៅ​ឡាន​សង្គ្រោះបន្ទាន់​បញ្ជូន​អ្នករងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្ត​ភ្លាមៗ​៕

KA-18-04-2016-25 KA-18-04-2016-26 KA-18-04-2016-27 KA-18-04-2016-28 KA-18-04-2016-29


http://ift.tt/1MDoJpE
កំពុងតែ​បើករថយន្ត​ក្នុង​ល្បឿន​ជក់ខ្យល់​ស្រាប់តែ​ផ្ទុះ​កង់​មុខ​រេ​ធ្លាក់​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់​ស្លាប់​ស្ត្រី​ម្នាក់​របួសធ្ងន់​ស្រាល​៨​នាក់​ កំពុងតែ​បើករថយន្ត​ក្នុង​ល្បឿន​ជក់ខ្យល់​ស្រាប់តែ​ផ្ទុះ​កង់​មុខ​រេ​ធ្លាក់​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់​ស្លាប់​ស្ត្រី​ម្នាក់​របួសធ្ងន់​ស្រាល​៨​នាក់​ Reviewed by yim PH on 10:33 PM Rating: 5
Powered by Blogger.