Insurance

728x90

ពីរ​នាក់​ប្តី​ប្រពន្ធ​ផឹកស្រា​ជាមួយគ្នា​លុះ​ស្រវឹង​ទាស់សំដី​គ្នា​បន្តិច​ប​ន្ទួ​ច​ប្តី​ទាញ​កាំបិត​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​រួច​ដុត​ផ្ទះ​បំផ្លាញចោល ហើយ​ចងក​សម្លាប់ខ្លួន​ជា​ក្រោយ​

​ខេត្តកំពង់ធំ​៖ អំពើ​ឃាតកម្ម និង​ធ្វើអត្តឃាត​មួយ​បាន​កើតឡើង​យ៉ាង​សាហាវ គឺ​ប្ដី​ប្រពន្ធ​មួយគូ​បាន​ផឹកស្រា​ស្រវឹង​ដូចគ្នា ហើយ​បាន​ឈ្លោះប្រកែក​គ្នា ខណៈនោះ ប្ដី​បាន​ទាញយក​កាំបិត​កាប់ ប្រពន្ធ​ជាច្រើន​កាំបិត​សម្លាប់​មួយ​រំពេច​ក្នុង​ថ្លុកឈាម រួច​ក៏​អូស​លើក​សាកសព​យកទៅដាក់​នៅក្រោម​ដើមឈើ ហើយ​ប្តី​ឃោរឃៅ​រូបនោះ​បន្ត​ទៅធ្វើ​សកម្មភាព​ដុត​ផ្ទះ​ឲ្យ​ឆេះ​សន្ធោសន្ធៅ​ខ្ទេច​អស់ បន្ទាប់មក​បាន​ត្រឡប់មក​ចងក​នឹង​ដើមឈើ​សម្លាប់ខ្លួន​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៦​។ នៅ​ចំណុច​បឹង ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ប្ដី​ឈ្មោះ ចេ​ត ថា​ញ់ អាយុ​៤២​ឆ្នាំ មុខរបរ​ជាជាង​អារឈើ ចំ​ណែ​ល​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ រ៉​ន សាញ់ អាយុ​៣៥​ឆ្នាំ​។ បើតាម​ការអះអាង​ពី​អ្នកជិតខាង​មុនពេល​កើតហេតុ ប្តី​ប្រពន្ធ​ទាំងពី​នាក់​នេះ​ដោយ​គ្រាន់តែ​ឈ្លោះ​ប៉ះពាល់​ពាក្យសម្ដី​គ្នា​បន្ដិចបន្តួច​ពេល​ផឹកស៊ី​ស្រវឹង​រៀងៗ​ខ្លួន​ស្រាប់តែ​ប្តី​ទាញយក​កាំបិត​កាប់សម្លាប់​ប្រពន្ធ​រួច​ក៏​អូស​និង​លើក​សាកសព​យកទៅដាក់​នៅក្រោម​ដើមឈើ ហើយ​រូបគេ​បន្ត​ទៅធ្វើ​សកម្មភាព​ដុត​ផ្ទះ​ឲ្យ​ឆេះ​សន្ធោសន្ធៅ ក៏​ត្រឡប់មក​ចង​.​ក​នឹង​ដើមឈើ​ស្លាប់ទៅ​ជាមួយ​ប្រពន្ធ​ទៅ​៕

KA-01-04-2016-30


http://ift.tt/1SnxaVa
ពីរ​នាក់​ប្តី​ប្រពន្ធ​ផឹកស្រា​ជាមួយគ្នា​លុះ​ស្រវឹង​ទាស់សំដី​គ្នា​បន្តិច​ប​ន្ទួ​ច​ប្តី​ទាញ​កាំបិត​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​រួច​ដុត​ផ្ទះ​បំផ្លាញចោល ហើយ​ចងក​សម្លាប់ខ្លួន​ជា​ក្រោយ​ ពីរ​នាក់​ប្តី​ប្រពន្ធ​ផឹកស្រា​ជាមួយគ្នា​លុះ​ស្រវឹង​ទាស់សំដី​គ្នា​បន្តិច​ប​ន្ទួ​ច​ប្តី​ទាញ​កាំបិត​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​រួច​ដុត​ផ្ទះ​បំផ្លាញចោល ហើយ​ចងក​សម្លាប់ខ្លួន​ជា​ក្រោយ​ Reviewed by yim PH on 11:48 PM Rating: 5
Powered by Blogger.