Insurance

728x90

ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​រយះពេល​១០​ថ្ងៃ​មកនេះ​នៅ​ឃុំ​ឆ្នុកទ្រូ​អស់​រាប់រយ​ហិកតា អាជ្ញាធរខេត្ត​កំពុង​ទប់ទល់​

​ខេត្តកំពង់ឆ្នាំង​៖ ព្រៃ​លិច​ទឹក​រាប់រយ​ហិកតា​នៅក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ត្រូវបាន​ភ្លើងព្រៃ​ឆេះ​ជា​បន្តបន្ទាប់​រហូតមក​ដល់ ពេលនេះ​មិនទាន់​រលត់​ទេ ដែលមាន​រយះពេល​១០​ថ្ងៃ​មកហើយ ប៉ុន្តែ​លោកនាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​កំពង់ឆ្នាំង បាន អោយ ដឹងថា​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​អស់​តែ​៥២​ហិកតា​ប៉ុណ្ណោះ​។ ដោយឡែក​នៅ​រសៀល​ថ្ងៃទី​១៨ ខែមេសា នេះ សមត្ថកិច្ច នគរបាល​ស្រុក ខេត្ត ប្រជា​ការពារ និង​រថយន្ត​ពន្លត់អគ្គីភ័យ​២​គ្រឿង ត្រូវបាន​អាជ្ញាធរ​ដាក់​ប្រចាំការ ដើម្បី​ជួយ​ទប់ស្កាត់ កុំ អោយ​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ និង​ឆេះ​ផ្សារ​ឃុំ​ឆ្នុកទ្រូ​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ ភ្លើង​ឆេះ​ព្រៃ​នេះ​បានចាប់ផ្តើម​ឆេះ​នៅ​ថ្ងៃទី​០៧ ខែមេសា ពី​ភូមិ​សេះ ស្លាប់ មុនគេ​ហើយ​បាន​ឆេះ​រាលដាល​មកដល់​ភូមិ​កំពង់ព្រះ និង​ភូមិ​ឆ្នុកទ្រូ​នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦​រហូតមកដល់​ថ្ងៃនេះ មិនទាន់​រលត់​នៅឡើយ​ទេ​គឺ​នៅ​ឆេះ​រាយប៉ាយ​ដោយ​ដុំៗ ហើយ​កាលពី​ថ្ងៃទី​១៧ ម្សិលមិញ​ភ្លើងព្រៃ​បាន​រាលដាល​មក​ជិត​ផ្សារ ឆ្នុកទ្រូ ធ្វើអោយ​អ្នកផ្សារ​ភ្ញាក់ផ្អើល​ជ​ញ្ពូ​ន​ឥ​វ៉ាន់​ចេញ​ម្តងមកហើយ​។ ដោយឡែក​ព្រៃ​លិច​ទឹក​ដែល​ឆេះ​នោះ​គឺជា​ព្រៃរនាម​ក្រាស់ មានតែ​ផ្លូវ​ដើរ គ្មាន​ផ្លូវ​រទេះ ឬ​ផ្លូវ​ឡាន​ចេញចូល​អាច​បាញ់​ពន្លត់​ភ្លើងព្រៃ​នោះបាន​ឡើយ ហើយ​ការឆេះ​ព្រៃ​នេះ​អាច​បណ្តាល មកពី​ភ្លើង​គប់​របស់​អ្នកយក​ឃ្មុំ​។​

​ចំណែក​ប្រភពព័ត៌មាន​ដែល​យើង​ទទួលបាន មាន​ទូរលេខ​ខុសគ្នា​មិនដឹងថា​ទូរលេខ​ណាមួយ​ពិតប្រាកដ​នោះឡើយ គឺ​សមត្ថកិច្ច​មូលដ្ឋាន​ថា ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នេះ​អស់​ជាង​៣០០​ហិកតា ចំណែក​ប្រជាពលរដ្ឋ​វិញ​ថា​ឆេះ​អស់​ជាង​៦០០​ហិកតា ព្រោះ​គ្រាន់តែ​ឆេះ​នៅ​ភូមិ​សេះ​ស្លាប់​គឺ​អស់​ជាង​៣០០​ហិកតា​ទៅហើយ ដោយឡែក​នៅ​រសៀល​ថ្ងៃទី​១៨ ខែមេសា​នេះ​វិញ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋ​បាន​ជលផល​កំពង់ឆ្នាំង​បានអោយដឹងថា មន្ត្រី​លោក​បាន​ចុះ​ចុច​ជី​ភី​អេះ ឃើញ​ឆេះ​ព្រៃ អស់​តែ​៥២​ហិកតា​ប៉ុណ្ណោះ​។​

​ទាក់ទង និង​ការរកឃើញ​គ្រោងឆ្អឹង​មនុស្ស​ក្រោយពី​ភ្លើងព្រៃ​ឆេះ​រួច​នៅ​ចំណុច​ត្រពាំង​អន្លក់ សមត្ថកិច្ច​នគរបាល មូលដ្ឋាន​បានអោយដឹងថា​៖ គ្រោងឆ្អឹង​នេះ​ជា​ឆ្អឹង​សព​អ្នកស្រុក​ទន្លេ​ក្រីក្រ​ដែលជា​ទន្លាប់​នៅក្នុង​ខែ​ទឹក​ឡើង ពេល​មាន​អ្នក នៅក្នុង​គ្រួសារ​ស្លាប់​គ្មាន​ដី​បញ្ចុះសព គេ​តែង​នាំគ្នា​យក​កន្ទេល​រុំ​សព យកទៅ​បន្ទើរ​ព្រៃឈើ នៅពេល​ទឹក​ស្រក​ទើប​គេ មក​រើស យក​ឆ្អឹង​នោះ​ទៅ​បញ្ចុះ​វិញ តែ​ពេលខ្លះ​គេ​រក​មិនឃើញ ក៏​បោះបង់​សព​នោះ​ចោល​តែម្តង​។ ចំណែក​សព​ដែល​គេ ប្រទះឃើញ នេះ​វិញ គឺមាន​គ្រោងឆ្អឹង​នៅ​រប៉ាត់រប៉ាយ​ពីគ្នា​ប្រមាណ​៥​ម៉ែត្រ និង​ត្រូវបាន​សមត្ថកិច្ច​ប្រមូល​អោយ​ជុំគ្នា​ដើម្បី ប​ញ្ជុះ​ទុកអោយ បាន​ត្រឹមត្រូវ​តែប៉ុណ្ណោះ​។​

​សមត្ថកិច្ច​បានបញ្ជាក់​អោយ​ទៀត​ដឹងថា​៖ ដោយមាន​ណែនាំ​និង​បញ្ជារ​ដោយផ្ទាល់​ពី​លោក​អភិបាលខេត្ត និង លោកស្នងការ​ខេត្ត សមត្ថកិច្ច​ចំរុះ មាន​នគរបាល អាវុធហត្ថ យោធា និង​ប្រជា​ការពារ បាន​ប្រមូល​ផ្តុំគ្នា ជាមួយ និង​រថយន្ត​ពន្លត់អគ្គីភ័យ​២​គ្រឿង របស់​ស្នងការ​នគរបាល​ខេត្ត បានដាក់​ប្រចាំការ​៣​ថ្ងៃ​មកហើយ ដើម្បី​ទប់ស្កាត់​ភ្លើងព្រៃ​កុំអោយ​រាល​ឆេះ​មកដល់​ផ្សារ​ជាង​៣០០​តូប និង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ​៕ រិ​ទ្ធិ ជ័យ

KA-18-04-2016-10 KA-18-04-2016-11 KA-18-04-2016-12 KA-18-04-2016-13 KA-18-04-2016-15 KA-18-04-2016-16
​ ​
​ ​


http://ift.tt/20Q3PG9
ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​រយះពេល​១០​ថ្ងៃ​មកនេះ​នៅ​ឃុំ​ឆ្នុកទ្រូ​អស់​រាប់រយ​ហិកតា អាជ្ញាធរខេត្ត​កំពុង​ទប់ទល់​ ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​រយះពេល​១០​ថ្ងៃ​មកនេះ​នៅ​ឃុំ​ឆ្នុកទ្រូ​អស់​រាប់រយ​ហិកតា អាជ្ញាធរខេត្ត​កំពុង​ទប់ទល់​ Reviewed by yim PH on 7:32 PM Rating: 5
Powered by Blogger.