រថយនតកងតនរ បករថយនតតរសលកណតលថនលពញទហងសលប នងរបសធងននក
ខេត្តពោធិ៍សាត់៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយមនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតរបួសធ្ងន់ ដោយសារ រថយន្តកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3C-8072 របស់ក្រុមហ៊ុន គាធីបើកបរពីទិសខាងកើតទៅទិសខាងលិច បុករថយន្តតូរីស ពាក់ស្លាកលេខ ភ្នំពេញ2 F2024 បើកបរពីទិសផ្ទុយគ្នា បុកគ្នាចំកណ្តាលថ្នល់ពេញទំហឹង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវជាតិ លេខ៥ ស្ថិតនៅភូមិឈើទាល ខ្ពស់ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចន្លោះគីឡូម៉ែត្រលេខ ១៥១ និង១៥២ ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ សួន វលក្ខ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិធ្នង់ឃុំម៉ង់រាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំរបួសធ្ងន់, ទី២អ្នកបើកបររថយន្តតូរីសឈ្មោះ ទុន មិនដឹងអាយុ ភេទប្រុស នៅខេត្តត្បូងឃ្មុំ, ទី៣ឈ្មោះ គឹម ឡេង អាយុ៣៣ឆ្នាំ ភេទប្រុស ព្រូរថយន្តតូរីស (ស្លាប់) នៅភូមិផ្សារព្រំ ខេត្តប៉ៃលិនរបួសធ្ងន់ ជាម្ចាស់ផ្លែឈើ ។ អ្នករបួសសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសាកសពរក្សារទុកសាច់ញាតិមកទទួល។ រីឯរថយន្តទាំងពីរគ្រឿងបានអូសយកទៅរក្សទុកនៅអធិការរដ្ឋានស្រុករង់ចាំដោះស្រាយតាមច្បាប់៕
http://ift.tt/1NAKZve