លក ឆ សធ ឃបឃតឲយមនតរគយនសលករហម ធវសកមមភពបរដញឡនដកទនញ ដមបបរមលលយ យងអនធបតយយបងកករលបកដលអនកជនញសរបចបប
ខេត្តបន្ទាយមានជ័យ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានផ្លាសប្តូរប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យលោក ថោង សុខាំភូ ទៅកាន់ខេត្តកំពង់ធំដាក់ជំនួសលោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករ មកពីខេត្តឧត្តរមានជ័យសំដៅកែទម្រង់ភាពអសកម្ម ដើម្បីរឹតបន្តឹងការប្រមូលពន្ធឲ្យមានប្រសិទ្ធភាពជូនរាជរដ្ឋភិបាល។ ទោះយ៉ាងណាគេសង្កេតឃើញ លោក ឆែ សុធា បានអនុវត្តរូបមន្តចាស់ដែលគាត់ធ្លាប់ប្រព្រឹត្តអំពើពុករលួយនៅខេត្តឧត្តរមានជ័យ យកមកប្រព្រឹត្តក្នុងមុខតំណែងជាប្រធានសាខាខេត្តបន្ទាយមានជ័យយ៉ាងគឃ្លើន។
ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ លោក ឆែ សុធា ដែលបានប្រកាសចូលកាន់តំណែង ចាប់តាំងពីថ្ងៃទី២៣ ខែធ្នូ ២០១៥ ជំនួសលោក ថោង សុខាំភូ បានរងការរិះគន់ពីអ្នកជំនួញ រឿងដាក់កុងត្រូលច្រើនកន្លែង យកលុយពីឈ្មួញដឹកទំនិញ ហើយកំពុងបង្កើតប៉ុស្តិ៍ជជុះថ្មី ២កន្លែង បន្ថែមទៀត នៅមុខតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិសាស្ត្រ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ សកម្មភាពទាំងនេះត្រូវបានបិទបាំងថា ជាប៉ុស្តិ៍ត្រួតពិនិត្យទំនិញគេចពន្ធ។ហើយមិនត្រឹមតែធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋនោះទេ តែវាក៏បង្កការលំបាក ដល់អ្នកជំនួញដែលរកស៊ីស្របច្បាប់ផងដែរ។
មន្ត្រីជំនាញគយក្រោមការចាត់ចែងពីលោក ឆែ សុធា បានបោះទីតាំងប្រមូលលុយ នៅចំណុចសាលាក្រហម តាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះក្រុងសេរីសោភ័ណ្ឌ ទៅប៉ោយប៉ែត កំពុងបង្កសកម្មភាព ប្រដេញឡានដឹកទំនិញ យ៉ាងអនាធិបតេយ្យ ដែលសកម្មភាពនេះអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរស្លូតត្រង់ ជាយថាហេតុ។ ការប្រមូលពន្ធ និងបង់ពន្ធ មាននៅច្រកអន្តរជាតិប៉ោយប៉ែត គួរតែធ្វើនៅទីនោះឲ្យហើយមិនចាំបាច់នាំគ្នាប្រដេញឡានដឹកទំនិញឡើងប្រសេចប្រសាចនោះទេ គ្មានគោលការណ៍ច្បាស់លាស់សោះ ដែលមានសកម្មភាពកាន់តែខ្លាំងក្លាឡើងលើសជំនាន់លោក ថោង សុខាំភូ ទៅទៀត។
អ្នកជំនួញតូចធំ ដែលដឹកទំនិញ ពីប្រទេសសៀម ឆ្លងកាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយ មានជ័យ បានរិះគន់ថា ពីមុនពួកគាត់រំពឹងថា ការធ្វើអាជីវកម្មរបស់ពួកគាត់ អាចនឹងមានភាពប្រសើរឡើង ក្រោយពីលោក ឆែ សុធា ចូលកាន់តំណែង ជំនួសលោក ថោង សុខាំភូ តែផ្ទុយទៅវិញ មានបញ្ហាកាន់តែស្មុគស្មាញ ព្រោះចំនួនកុងត្រូលជជុះ ឬប៉ុស្តិ៍ត្រួតពិនិត្យ របស់ក្រុមគយ មានចំនួនកើនឡើង។ ហើយពួកគាត់បានសំណូមពរឲ្យថ្នាក់លើដែលកំពុងអនុវត្តការធ្វើកំណែទម្រង់ស្ថាប័នគយមេត្តាត្រួតពិនិត្យ សកម្មភាពការងាររបស់លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យ ឡើងវិញផង ៕ កញ្ញា សុភាព
លោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ
http://ift.tt/1WFfZS5