យុវជនម្នាក់ស្រវឹងវង្វេងរឿងជិះម៉ូតូធ្លាក់ប្រឡាយ បានរត់ឲ្យគេជួយតែមិនដឹងប្រឡាយនៅឯណា
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ស្រវឹងវង្វេងស្មារតីដោយមានរបួសចេញឈាមប្រឡាក់ពេញមុខ បានស្រែកអោយគេជួយរកម៉ូតូអោយផង ដោយប្រាប់គេថា គាត់បានជិះម៉ូតូធ្លាក់ប្រឡាយ តែមិនដឹងចំណុចណា នោះទេ។ ក្រោយពីប្រជាពលរដ្ឋបាននាំគ្នាដើររកមួយសន្ទុះធំទើបរកម៉ូតូឃើញ ក្នុងប្រឡាយគ្មានទឹកក្បែររបងវត្តក្តីត្នោត។ ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ នៅពេលទទួលព័ត៌មានខាងលើនេះ សមត្ថកិច្ចបាន ទៅដល់កន្លែងកើតហេតុ និងបានសួរនាំបុរសរងគ្រោះខាងលើ តែឈ្មោះនេះម្តងថាឈ្មោះនោះ និងមិន ដឹងទីលំនៅឯណា ជិះម៉ូតូមកពីណា គឺស្រវឹងវង្វេងអស់ទៅហើយ បន្ទាប់មកប្រជាពលរដ្ឋបានជួយ ដើរកម៉ូតូ តាមប្រឡាយជិតៗនោះតែរកមិនឃើញ មួយសន្ទុះក្រោយមក បានត្រឡប់មកសួរ បុរសស្រវឹងនោះ ម្តងទៀត គាត់ប្រាប់ថា គាត់មកពីភូមិស្មែត ឃុំស្វាយជ្រុំ ទើបនាំគ្នាទៅរកតាមផ្លូវ មកពីភូមិស្មែត ហើយ ក៏បានឃើញម៉ូតូម៉ាកស្តេបពណ៌ស គ្មានស្លាកលេខ នៅក្នុងប្រឡាយ ខាងជើងជាប់របងវត្តក្តីត្នោត និង បាននាំគ្នាជួយលើកម៉ូតូនោះឡើងហើយបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីទុកប្រគល់ជូនទៅម្ចាស់ដើមវិញ ចំណែកជនរងគ្រោះបានដឹកយកទៅព្យាលបាលរបួសនៅមន្ទីរពេទ្យខេត្ត។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានហួសចិត្ត និងបានប្រាប់សមត្ថកិច្ចថា ខណៈពេលពួកគាត់មិន ទាន់ដេក នៅផឹកស៊ីមុខផ្ទះ ស្រាប់តែឃើញបុរសរូបនោះ មានឈាមប្រឡាក់ពេញមុខ ដើរក្នុងសភាព
ស្រវឹងទោពេញផ្លូវមួយម្នាក់ឯង ពេលមកដល់កន្លែងពួកគាត់បានប្រាប់ថា ជួយរកម៉ូតូអោយគាត់ផង ព្រោះគាត់បានជិធ្លាក់ប្រឡាយ តែមិនដឹងប្រឡាយនៅឯណាទេព្រោះស្រវឹងវង្វេងអស់ហើយ។ ពេលសួរឈ្មោះគាត់ ដើម្បីរកបងប្អូនអោយមកយកគាត់ម្តងថា គាត់ឈ្មោះ អៀង ម្តងថា ឈ្មោះ ហេង ម្តងថា នៅភូមិស្មែត និងម្តងទៀតថា នៅភូមិធម្មយុត្តិ។ ដោយហេតុនេះហើយ ក្រោយពេលរកម៉ូតូឃើញ ក៏យក ទុកនៅប៉ុស្តិ៍នគរបាលសិន។
ចំណែកជនរងគ្រោះបានគេដឹកទៅសម្រាកនិងលាងរបួសនៅមន្ទីរពេទ្យខេត្ត ចាំដោយពេលស្វាងស្រវឹងអោយគាត់ទៅយកម៉ូតូខ្លួនឯងចុះ រឿងនេះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋនិយាយថា “ ផឹកនេះ គឺផឹកអោយគេសែងតែម្តង ដួលម៉ូតូបែកមុខបែកមាត់មិនដឹងដួលនៅឯណា ផ្អើលគេម៉ាខេត្ត តាមវិទ្យុទាក់ទង របស់នគរបាលស្រុក និងខេត្តរឿងបាត់ម៉ូតូ៕ រិទ្ធិ ជ័យ
http://ift.tt/1YRLXZK