ស្ត្រីសតិមិនល្អម្នាក់ជីករណ្តៅរួចចុះក្នុងរណ្តៅចាក់សាំងដុតសម្លាប់ខ្លួនឯង
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់មានស្មារតីមិនល្អតូចចិត្តមានជម្ងឺប្រចាំកាយ ព្យាបាលមិនជា បានយកសាំងចាក់ដុតខ្លួនឯងនៅក្នុងរណ្តៅចាស់មួយកណ្តាលយប់បណ្តាលអោយរលាកខ្លួនធ្ងន់ធ្ងររហូតដល់ស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង១០យប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងភូមិត្រពាំព្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
លោកអធិការនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ ស្ត្រីធ្វើអត្តឃាខ្លួនមានឈ្មោះ កឹម បុន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ។ នៅថ្ងៃកើតហេតុ ប្តីស្ត្រីរងរងគ្រោះបានដើរទៅឆ្លុះកង្កែប ចំណែកប្រពន្ធនៅផ្ទះម្នាក់ឯង ក៍បានទៅទិញសាំងចំនួនកន្លះលីត្រ និងបានដើរទៅក្រោយផ្ទះចុះទៅក្នុងរណ្តៅចាស់មួយហើយបានយកសាំងចាក់ដុតខ្លួនឯង បណ្តាលអោយឆេះ រលាករលួយពេញខ្លួន និងមុខ ខណៈនោះប្រជាពលរដ្ឋនៅជិតខាងបានចេញមកជួយ ហើយបានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកមកដឹកយកទៅសង្គ្រោះ។ ប៉ុន្តែដោយសារសភាពរលាកធ្ងន់ធ្ងរ ពេលរថយន្តពេទ្យមកដល់ ស្ត្រីរងគ្រោះក៏បានស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រុមគ្រួសារស្ត្រីរងគ្រោះបានអោយដឹងថា៖ ស្ត្រីរូបនេះមានជំងឺប្រចាំកាយ និងមានស្មារតីមិនល្អ ពេលខ្លះដើរច្រៀង រាំនៅក្នុងផ្ទះម្នាក់ឯង ទោះជាក្រុមគ្រួសារព្យាយាមយកទៅព្យាបាលជម្ងឺយ៉ាងក៍ដោយ ក៍មិនជាសះស្បើយដែរ រហូតដល់ថ្ងៃកើតហេតុ រូបនាងបានដុតខ្លួនឯងរហូតដល់ស្លាប់តែម្តង ៕ រិទ្ធិ ជ័យ
http://ift.tt/1Wkp5Fe