ម៉ូតូ២គ្រឿងបើកផ្ទុយទិសបុកគ្នាស្ត្រីម្នាក់ស្លាប់ និងបុរសពីនាក់របួសធ្ងន់
ខេត្តត្បូងឃ្មុំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយសារម៉ូតូ២គ្រឿងបើកបញ្ច្រាសទិសគ្នា ហើយបានបុកគ្នាចំពេញទំហឹងបណ្តាឲ្យស្ត្រីម្នាក់ស្លាប់ និងបុរសពីរនាក់របួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង កាលលពីវេលា៣និង៣០នាទីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១៥ និង ៣០នាទី នៅ លើផ្លូវជាតិលេខ១១ ស្ថិតនៅ ភូមិចង្វា ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូម៉ាក់ CBR ពណ៌ក្រហមគ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉េង វណ្ណដា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិមេបុណ្យ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង( រងរបួសធ្ងន់) បានបុកម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-3853 បើកបរដោយ ឈ្មោះ ទេស ឡេត ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅ ភូមិស្វាយតាធម្ម ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (រងរបួសស្រាល) ឌុបប្រពន្ធឈ្មោះសាយ ហ៊ាង អាយុ ៦០ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ៕
http://ift.tt/1qvEbKG