ជនជាតិអាឡឺម៉ង់ដេកស្លាប់ក្នុងបន្ទប់ទឹកផ្ទះជួល
ខេត្តព្រះសីហនុ៖ បុរសជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខនៅក្នុងបន្ទប់ទឹកដោយមិនដឹងមូលហេតុ។ ករណីប្រទះឃើញសាកសពនេះគឺស្ថិតនៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតក្នុងក្រុម១ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ប៉ាប៉ាត ហស្ត PARPART HORST ភេទប្រុស អាយុ៦៨ឆ្នាំ សញ្ជាតិអាឡឺម៉ង់ កាន់លិខិតឆ្លងដែនលេខC1J0J5M4T សុពលភាពថ្ងៃទី9 ខែតុលា ឆ្នាំ2021 ។សមត្ថកិច្ចបន្តឲ្យដឹងថា ជនរង គ្រោះបានចូលស្នាក់នៅបន្ទប់ផ្ទះជួលខាងលើ កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៦។
លោក សែជូ សុរិទ្ឋិជោតិ អនុប្រធានមន្ទីរសុខាភិបាលទទួលបន្ទុកពិនិត្យសាកសពបានអោយដឹងថា ជនបរទេសដែលបានដេកស្លាប់នេះ មូលហេតុមកពីមានជំងឺប្រចាំកាយ គឺជំងឺមហារីកតំរងនោម។ បច្ចុប្បន្នសាកសពរក្សាទុកកន្លែងកើតហេតុរង់ចាំការត្រួតពិនិត្យរបស់តំណាងស្ថានទូតមកទទួលយកទៅចាត់ចែងបន្ត៕ សមុទ្រខៀវ
http://ift.tt/22eXJhM