រថយន្តក្រុងបុករថយន្តម៉ាកកាមរីឆ្លាមពេញទំហឹងរបួសធ្ងន់ស្រាល៧នាក់
ខេត្តសៀមរាប៖ ពលរដ្ឋថារថយន្តក្រុងផ្តាច់ព្រលឹងក្នុងដំណើរបញ្ច្រាសទិសគ្នាបានបុកជាមួយ រថយន្តម៉ាកកាមរីឆ្លាមយ៉ាងពេញទំហឹងបណ្ដាលអោយរថយន្តក្រុងក្រឡាប និងរថយន្តកាមរីកំពិតផ្នែកខាងមុខខ្ទេចវ៉ល់ ហើយបានបង្កឲ្យអ្នកដំណើរចំនួន៧នាក់រងរបួសធ្ងន់ស្រាល ខ្លះសន្លប់ និង ស្រែករោទ៍ឲ្យជួយដោយម្នាក់ហូរឈាមចេញពីកាយ។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើង នៅវេលាម៉ោងប្រមាណ៦ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅលើដងផ្លូវជាតិលេខ៦ ចំណុចភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រភពពីកន្លែងកើតហេតុពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត ទាំងពីរគ្រឿងនេះ កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា នៅលើដងផ្លូវជាតិលេខ៦ ដោយរថយន្តក្រុងបានបើក ក្នុងទិសដៅពីសៀមរាបមកភ្នំពេញ ចំណែករថយន្តកាមរីបើកពីភ្នំពេញទៅសៀមរាប ស្រាប់ដល់ភូមិរការកំបុត ក៏បានបុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកជិះ នៅក្នុងរថយន្តកាមរី ចំនួន៧នាក់រងរបួសធ្ងន់ ឯអ្នកបើករថយន្តក្រុង និងព្រូ បានរត់គេចខ្លួនបាត់អស់ក្រោយពីកើតហេតុ។ ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំង៧នាក់ កាន់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដើម្បីសង្គ្រោះជីវិត។
ពលរដ្ឋអ្នកធ្វើដំណើតាមរថយន្តក្រុងបានលើកឡើងស្រដៀងៗគ្នានៅផ្លូវជាតិលេខ៤-៥-៦-៧ … ។ល។ថា រថយន្តក្រុងភាគច្រើនកំពុងបើកបរសុទ្ធតែលើសល្បឿនកំណត់ ខណៈពេលនគរបាលចរាចរណ៍នៅតាមបណ្តាស្រុក ខេត្ត ក្រុង ដលកម្លាំចេញពីគោលដៅត្រួតពិនិត្យ ដោយអ្នកបើកបររថយន្តនិមួយៗខណៈពួកគេបើកបរផ្ទុយទិសគ្នាពេលជួបគ្នាម្តងៗគេឲ្យសញ្ញាគ្នាថាគ្មាននគរបាលត្រួតពិនិត្យល្បឿន ហើយរថយន្តនិមួយៗជាន់ដូចរន្ទះក្នុងឱកាសជិតចូលឆ្នាំថ្មីនេះ ។ ហើយជា ដោយសារក្រុមហ៊ុនឡានក្រុងនិមួយៗតម្រូវការដឹកជញ្ជូនមមាញឹកពេកទើប រថយន្តត្រឡប់ទៅត្រឡប់មកលឿនៗ ដែលបញ្ហានេះបង្កគ្រោះថ្នាក់។ ក្នុងឱកាសជិតចូលឆ្នាំនេះនគរបាលចរាចរណ៍គ្រប់ខេត្តក្រុងគួររឹតបន្តឹងបន្ថែមចាប់ ដោយផាកពិន័យ ឬមានវិធាការដកហូតអាជ្ញាប័ណ្ណបញ្ឈប់អាជីវកម្ម ៕
http://ift.tt/1MRKW36