Insurance

728x90

ប្រទះ​ជើ​ញ​សព​អណ្តែត​ទឹក​មិនទាន់​ដឹង​ពី​មូលហេតុ​ស្លាប់​

​សាកសព​បុរស​អណ្តែត​ទឹក​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​នៅ​ចំណុច​ក្រោម​ផែ​តា​ហៅ ក្រុមទី​31 ភូ​មិន​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដោយ​សង្ស័យថា​ស្រវឹងស្រា​លង់ទឹក​ស្លាប់​។​

​យោងតាម​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា សាកសព​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​នេះ​មានឈ្មោះ​ជ័យ អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ខេត្តកំពត មាន​មុខរបរ​កម្មក​រទូ​ក បាន​បាត់​ខ្លួន​យប់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​2016 ដោយ​ពុំ​ដឹង​មូលហេតុ ហើយ​ត្រូវ​បានឃើញ​សព​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៧​មេសា​ឆ្នាំ​២០១៦​។​

ដោយឡែក​យោងតាម​សំដី​ប្រជាពលរដ្ឋ​នៅ​ម្តុំ​កន្លែងកើតហេតុ​បាន​និយាយថា កាលពី​ថ្ងៃទី​៥ ខែមេសា​នេះ គាត់​បានឃើញ​ឈ្នោះ​ជ័យ​នេះ បាន​ចូល​ពួន​តាម​ផ្ទះ​ប្រជាពលរដ្ឋ សង្ស័យ​ស្រវឹង ហើយ​ត្រូវបាន​ប្រជា​ពលរ​ដេញចេញ​ហើយក៍​បាត់​ខ្លួន​រហូតមក​ដល់ពេល​ឃើញ​សាកសព​។ សាកសព​ត្រូវបាន​ប៉ូលិស​មូលដ្ឋាន​រក្សាទុក រងចាំ​ក្រុមបច្ចេកទេស​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​អំពី​មូលហេតុ​នៃ​ការស្លាប់​៕ សមុទ្រ​ខៀវ​

KA-07-04-2016-01 KA-07-04-2016-02 KA-07-04-2016-03


http://ift.tt/23jOteH
ប្រទះ​ជើ​ញ​សព​អណ្តែត​ទឹក​មិនទាន់​ដឹង​ពី​មូលហេតុ​ស្លាប់​ ប្រទះ​ជើ​ញ​សព​អណ្តែត​ទឹក​មិនទាន់​ដឹង​ពី​មូលហេតុ​ស្លាប់​ Reviewed by yim PH on 2:31 PM Rating: 5
Powered by Blogger.