បើករថយន្តចុះចំណោទជាន់ហ្វ្រាំងមិនស៊ីក្រឡាប់ផ្ងារជើងរបួសធ្ងន់ស្រាល៣នាក់
ខេត្តព្រះសីហនុ៖ យុវជនម្នាក់ក្នុងចំមនុស្សចំនួន៣នាក់ ត្រូវបានគេបញ្ជូនកាន់គ្លីនិកឯកជនភ្លាម បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចណ៍បើករថយន្តចុះចំណោទក្រឡាប់ រថយន្តដោយខ្លួនឯង កាលពីវេលាម៉ោង១៧ និង៤៥នាទីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចចំណោទក្បែរសាលាសង្កាត់លេខ២ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅវេលាម៉ោង និងទីកន្លែងកើតហេតុខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយខ្លួនឯង គ្រាដែលបើករថយន្តចុះចំណោត ហើយជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅធ្លាក់ក្នុងជង្ហុកក្រឡាប់បណ្តាលឲ្យរងរបួសមធ្យម និង រងរបួសស្រាល២នាក់។ ជនរងគ្រោះជាមធ្យមនោះមានឈ្មោះ ហួត វណ្ណី ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរបើកបរតាក់ស៊ីវាលរេញ មានទីលំនៅ ភូមិអូរតាប៉ាង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសមធ្យម។ ចំណែកមនុស្ស២នាក់ទៀតដែលរងរបួសស្រាលមិនត្រូវបានស្គាល់អត្តសញ្ញាណទេព្រោះបន្ទាប់ពីកើតហេតុពួកគេបានចាកចេញបាត់ទៅ ។
តាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានអះអាងថា នៅមុនកើតពេលកើត ហេតុគេបានឃើញ រថយន្តតាក់ស៊ីនេះបានដឹកផ្លែស្វាយចេញពីផ្សារវាលរេញ ស្រុកព្រៃនប់ មកកាន់ ក្រុងព្រះសីហនូ ហើយនៅពេលចុះចំណោទ ប្រហែលតៃកុងរថយន្តពុំមានការប្រុងប្រយ័ត្ន ទើបធ្វើហេតុការណ៍ក្រឡាប់រថយន្តនេះកើតឡើង។ តែសំណាងល្អហើយពុំបណ្តាលឲ្យពាល់ដល់ជីវិត។
សូមបញ្ចាក់ផងដែរថា ចំណុចទីតាំងគ្រោះថ្នាក់ខាងលើនេះ(អតីតៈមហោស្របចាស់) ជាញឹកញាប់ គេតែងសង្កេតឃើញ មានរថយន្តមួយចំនួនបានរងគ្រោះធ្លាក់ជង្ហុក បណ្តាល អោយរងរបួសជាច្រើននាក់មកហើយ៕ សមុទ្រខៀវ
http://ift.tt/1SNxix4