ស្ត្រីចំណាស់ម្នាក់កំពុងជិះកង់ដឹកអង្គរត្រូវរថយន្ត១គ្រឿងបុក ចំពីក្រោយប៉ើងផ្ទប់នឹងកញ្ចក់រថយន្តរបួសធ្ងន់
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីចំណាស់ម្នាក់បានរងរបួសក្បាលធ្ងនធ្ងរ ដោយសាររថយន្តហាព្រីត១គ្រឿង បើកបុកគាត់កំពុងជិះកង់ដឹកអង្ករចំពីក្រោយ ប៉ើងផ្លោងផ្ទប់នឹងកញ្ចក់រយន្តហើយធ្លាក់ផ្ងាកក្រោយបោកក្បាលនឹងថ្នល់ជាតិ។ ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កបានបើករត់ជាង៣គីឡូម៉ែត្រ ទើបត្រូវសមត្ថកិច្ចស្ទាក់ចាប់បានទាំងរថយន្ត ទាំងអ្នកបើកបរ។ ករណីនេះបានកើតឡើងនៅម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំង២០១៦ នៅលើផ្លូវជាតិលេខ៥ ចំណុចស្ថានីយប្រេងត្រពាំងគង ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា៖ ស្ត្រីចំណាស់ជាជនរងគ្រោះមានឈ្មោះ ចាន់ ទុន អាយុ៦២ឆ្នាំ រស់នៅភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ។ មុនពេលកើតហេតុគាត់បានជិះកង់ឌុបអង្ករ១បាវ៤០គីឡូពីផ្ទះយកមកលក់នៅផ្សារលើលុះមកដល់ចំណុចកើតហេតុក៏មានរថយន្តកាមរីហាព្រីត១គ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T- 6663 បើកមកពីក្រោយក្នុងល្បឿនលឿន បុកកង់ស្ត្រីចំណាស់ពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីរងគ្រោះ ប៉ើងចូលកញ្ចក់រថយន្ត ហើយធ្លាក់បោកក្បាលខាងក្រោយ ផ្ទប់នឹងថ្នល់ជាតិ រងរបួសធ្ងន់។
ក្រោយពេលកើតហេតុស្ត្រីរងគ្រោះត្រូវបានគេដឹកតាមម៉ូតូ បញ្ជូនតៅកាន់មន្ទីរពេទ្យបង្អែកដើម្បីជួយសង្គ្រោះព្យាបាល។ ចំណែកអ្នកបើករថយន្តបង្កវិញ ក្រោយពេលកើតហេតុ បានបន្ថែមល្បឿនរថយន្តរត់គេចខ្លួន រហូតដល់មុខវិទ្យាល័យព្រះបាទសុរាម្រឹតដែ
លមានចម្ងាយជាង៣គីឡូម៉ែត្រ ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បានទាំងរថយន្តទាំងអ្នកបើកបរ បញ្ជូនមកឃាត់ខ្លួននៅក្នុងអធិការដ្ឋានគរបាលក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចអោយដឹងថា៖ អ្នកបើកបររូបនោះមានទីលំនៅក្នុងខេត្តបាត់ដំបង មុខរបរជាអ្នករត់តាក់ស៊ី គេមិនទាន់ប្រាប់ឈ្មោះគេនៅឡើយទេ តែគេថាគេមានបងប្អូនគេធ្វើប៉េអឹមនៅក្នុងទីក្រុងភ្នំពេញ ដោយគេនឹងអោយបងប្អូនគេមកជួយដោះស្រាយរឿងនេះ។ ប៉ុន្តែតាមផ្លូវច្បាប់ ការបើកបរបុកមនុស្សអោយរបួស ហើយបើករត់គេចពីការទទួលខុសត្រូវបែបនេះ និងមានទោសជាប់ពន្ធនាគារ ហើយបើជនរងគ្រោះពិការភាពទៀតនោះ និងរឹតតែមានទោសធ្ងន់ធ្ងរថែមទៀត។ចំពោះករណីនេះសមត្ថកិច្ចបានរាយការណ៍ជូនលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តរួចហើយដែលអ្នកបើកបររូបនេះនឹងអាចត្រូវឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខត្តកំពង់ឆ្នាំង៕ រិទ្ធិ ជ័យ
http://ift.tt/2asPXOZ