នារីវ័យក្មេងដែលគេកាប់នឹងរនាស់ទម្លាក់ទឹកសម្លាប់នៅទន្លេបាទមានឈ្មោះ ជា សុជាតិ អាយុ២៣ឆ្នាំជាមន្ត្រីនៅមន្ទីរទេសចរណ៍ខេត្តកណ្តាល
ខេត្តតាកែវ៖ ករណីសម្លាប់នារីវ័យក្មេងម្នាក់កាប់នឹងរនាស់ទម្លាក់ទឹកនៅតំបន់ទេសចរណ៍ទន្លេបាទី ស្ថិតក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលភ្លាមៗនោះពុំស្គាល់អត្តសញ្ញាណឥឡូវនេះនគរបាលខេត្តតាកែវបានប្រកាសឲ្យដឹងថា ក្រោយពីដំណឹងនេះផ្សព្វផ្សាយបានដឹងដល់ញាច់ញាតិនិងស្គាល់អត្តសញ្ញាណ ស្ត្រីរងគ្រោះដែលត្រូវជនសង្ស័យកាប់នឹងរនាស់សម្លាប់ទម្លាក់ចូលទឹក គឺនារីរងគ្រោះមានឈ្មោះ ជា សុជាតិ អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយជាមន្ត្រីជាប់កិច្ចសន្យា នៅមន្ទីរជាប់កិច្ចសន្យា នៅមន្ទីរទេសចរណ៍ខេត្តកណ្តាល។ នគរបាលខេត្តតាកែវបានឲ្យដឹងថា នៅពេលនេះសមត្ថកិច្ចកំពុងសួរនាំ ឪពុកម្តាយជនរងគ្រោះ ដើម្បីស្វែងរកពន្លឺនៃឃាតកម្មនេះ។
#សូមរំលឹកថា កាលពីម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ នារីវ័យក្មេងខាង លើត្រូវបានឃាតក កាប់ពីក្រោយរុញទម្លាក់ទឹក នៅតំបន់ទេសចរណ៍ទន្លេបាទី ស្ថិតក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដោយមិនទាន់ដឹងមូលហេតុ។ ករណីនេះ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា នារីរងគ្រោះត្រូវបានគេកាប់ទម្លាក់ទឹក រួចហើយត្រូវបានគេស្រង់មកដាក់លើផ្ទះទឹកវិញ។ មានការសង្ស័យថាឃាតកជាមនុស្សស្គាល់គ្នាល្បួងយកទៅសម្លាប់៕
http://ift.tt/2abELGY