មនុស្សប្រុសស្រី៥នាក់កំពុងធ្វើសកម្មភាពជក់ប្រាស់ថ្នាំញៀនយ៉ាងសប្បាយក្អាកក្អាយត្រូវ សមត្ថកិច្ចនគរបាល ព័ទ្ធចាប់បាន
ខេត្តកំពង់ឆ្នាំង៖ ជនសង្សយ័ប្រុសស្រី៥នាក់ត្រូវបាន នគបាលក្រុងកំពង់ឆ្នាំងសហការជាមួយសមត្ថកិច្ចនគរបាល ការិយាលយ័ប្រឆាំងគ្រឿងញៀននៃស្នងការនគបាលខេត្តកំពង់ឆ្នាំងធ្វើការឡោមព័ទ្ធ និងចាប់ឃាត់ខ្លួនខណៈ ដែលក្រុមនេះកំពង់ធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់ ។ ករណីបង្ក្រាបបទល្មើសខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះរបស់ឈ្មោះប៊ុតភក្តីស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបង្ក្រាបករណីនេះបានឲ្យដឹងថា៖ នៅមុនពេលបង្ក្រាបសមត្ថកិច្ចទទួលបានព័ត៌មានច្បាស់លាស់ពីទីតាំង ជនល្មើស ហើយក៏បានសហការគ្នាធ្វើការឡោមព័ទ្ធ និងបង្ក្រាបក្រុមជនសង្ស័យ ខាងលើបានភ្លាមៗ ផងដែរ។ ជនសង្ស័យ១ក្រុមនេះមាន៖ ១ ឈ្មោះប៊ុតភក្តីភេទប្រុសអាយុ៣៤ឆ្នាំ ជាម្ចាស់ផ្ទះរស់នៅក្នុងភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ២.ឈ្មោះឌុក វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ៣.ឈ្មោះអ៊ិន ភារុន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សាររឆ្នាំង ៤.ឈ្មោះឈឹមរតនះហៅសារ៉ាយ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សាឆ្នាំង និង៥.ឈ្មោះប្រាក់ ធារី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់អូសសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ។ នៅក្នុងការបង្ក្រាបករណីខាងលើនេះសមត្ថកិច្ចដកហូតបានទូរសព្ទ័ដៃ៣គ្រឿង ជញ្ជីងថ្លឹងថ្នាំ១គ្រឿងរួមនិងឧបករណ៍បំរើដល់ការជក់គ្រឿងមួយចំនួនទៀត ដោយឡែកថ្នាំញៀនត្រូវពួកគេបំផ្លាញចោលមុនពេលសមត្ថកិច្ចទៅដល់ ។
ជនសង្ស័យទាំង៥នាក់ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួននិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមផ្លូវច្បាប់ ។ ដោយណែកប្រជាពលរដ្ឋសំណូមពរថា សូមតុលាការផ្តន្ទាទោសពួកគេអោយបានម៉ឺងម៉ាត់ផង កុំស៊ីលុយគេលែងហើយឆ្លើយដាក់គ្នាថា យកទៅអប់រំនៅមណ្ឌលបន្សាបគ្រឿងញៀន ដូចអ្នកញៀនថ្នាំ៣នាក់ ដែលចាប់បានពីខែមុន នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ៕ រិទ្ធិ ជ័យ
http://ift.tt/2a8HHo7