យុវសិស្សអនុវិទ្យាល័យច្រណូកចូលរួមដាំកូនឈើព្រលិចទឹក នៅចំណុចក្រោមទំនប់សម្តេចព្រះ បាទនរោត្តមសីហមុនី ដែលគេលួចដុត និងកាប់កាលពីរដូវប្រាំង
ខេត្តកំពង់ឆ្នាំង ៖យុវជន យុវនារីជាសិស្សអនុវិទ្យាល័យច្រណូក ស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង បានសម្តែងនូវទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងនៅពេលចូលរួមដាំកូនឈើព្រៃលិចទឹក ជាមួយមិត្តភក្តិ និងជាមួយពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ក្នុងពីធីដាំកូនឈើព្រៃលិចទឹក មួយកន្លែង នៅក្រោមទំនប់ទឹក សម្តេចព្រះបាទនរោត្តម សីហមុនី ស្ថិតក្នុង ឯ លិច ឃុំច្រណូក ស្រុកកំពង់លែង កាលពីសប្តាហ៍មុននេះ ។
ក្រុមយុវសិស្សទាំងនោះ ទឹកមុខ សប្បាយរីករាយក្រៃលែង និងបានលើកឡើងថា៖ នេះជាលើកទី១ ហើយ ដែលពួកក្មួយបានចូលរួមដាំកូនឈើ ព្រៃលិចទឹក ជាមួយមិត្តភក្តិ និងលោកអុំ លោកពូ និងប្រជាពលរដ្ឋ ដែលនេះជាការជួយស្តាឡើងវិញ នូវព្រៃលិចទឹក នៅតំបន់នេះដែលរងការឆេះព្រៃ កាលពីរដូវប្រាំងកន្លងផុត ទៅ ។ ក្រុមយុវសិស្សទាំងនោះសុទ្ឋ តែបានយល់ និងលើកឡើងថា ព្រៃលិចទឹក មានសារៈសំខានណាស់ ព្រោះវាជាជម្រកត្រីពងកូន ជម្រកសត្វព្រៃ សត្វស្លាប វាជារបាំងទប់ខ្យល់ ទាក់ទាញទឹកភ្លៀងក្នុងតំបន់ ជាប្រភពផ្តល់ចំណីដល់ធំធាត់ដល់សត្វ និងមឆ្ឆាជាតិជាជ្រកលាក់ខ្លួនគេចពីសត្រូវ របស់ភាវៈរស់ក្នុងទឹក និងជាឱសថព្យាបាលរោគជាដើម ។
ទាក់ទងដល់កន្លែងដាំកូនឈើព្រៃលិចទឹកខាងនេះ ត្រូវបានប្រជាពលរដ្ឋ ដែលចូលរួមដាំកូនឈើបានលួចប្រាប់ថា៖ នៅទីនេះ កាលពីរដូវប្រាំងកន្លងទៅ មានអ្នកលួច ដុតនិងកាប់ព្រៃបំណងយកធ្វើកម្មសិទ្ឋ ព្រោះមានការលើកភ្លឺខ្វាត់ខ្វែងផងដែរ ។ ផ្ទុយនឹងការលើកឡើង ខាងលើ លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែងបានអោយដឹងថា៖ ព្រៃនោះត្រូវភ្លើងឆេះការពីរដូវ ប្រាំងកន្លងទៅនោះទេ ហើយអាចថា មានប្រជាពលរដ្ឋ មកកាប់អុសងាប់ៗតែប៉ុណ្ណោះ តែបើមានអ្នក ទៅរំលោភដីនឹង គឺអត់ទេ តាំងពីក្រោយភ្លើសឆេះ គឺបានធ្វើកំណត់ហេតុ ពីទំហំនៃការខូចខាត ដោយភ្លើង ឆេះព្រៃហើយ ខាងជលផលបានទៅចុច GPS និងដាក់ស្លាក នៅតំបន់ហ្នឹង បន្ទាប់មកយើងបានធ្វើ ពីធី ដាំកូនឈើ នៅតំបន់ហ្នឹងតែម្តង ។
សូមបញ្ជាក់ថា៖ ចាប់តាំងពីរដូវស្សាបានមកដល់ ខណ្ឌ័រដ្ឋបាលជលផល កំពង់ឆ្នាំង បានសហ
ការជាមួយ អង្គការជាដៃគូ និងអាជ្ញាធរ រួមជាមួយប្រជាពលរដ្ឋ បានធ្វើពីធីដាំកូនឈើព្រៃលិចទឹកចំនួន ៣លើក រួចមកហើយនេះបើយោងតាមរបាយការ របស់មន្ត្រីខណ្ឌ័រដ្ឋ ជលផល ។ លោក សោម ភិរុណនាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថាៈ ការដាំលើកទី១ នៅកន្លែងភេ ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ចំនួន២ពាន់ដើម ,លើកទី២ ដាំនៅចំណុចភ្លើងឆេះព្រៃ ចំណុចឆ្នុកទ្រូ ស្ថិតក្នុង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដាំបាន៣ពាន់ដើម ,និងលើកទី៣ ដាំនៅចំណុចភ្លើងឆេះព្រៃ នៅក្រោមទំនប់ទឹកសម្តេចព្រះបាទនរោត្តមសីហមុនី ក្នុងភូមិឯលិច ឃុំច្រណូក ស្រុក កំពង់លែង ចំណែកក្នុងដាំមួយលើកៗ មានប្រជាពលរដ្ឋ ចូលរួម ពី៣០០ទៅ៤៤០នាក់៕ រិទ្ធិ ជ័យ
http://ift.tt/2aZKHTi