ជនជាតិចិនអុកឡុកហាងផឹកស៊ីយកដបស្រាគោះបំបែកមាត់ចាក់ទៅលើន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់លេខ៣ម្នាក់របួសធ្ងន់រយះសាច់ដេរ១៨ថ្នេរ
ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់លេខ៣ មួយរូប បានរងរបួសធ្ងន់រយះសាច់ ដេរ១៨ថ្នេរ ដោយសារជនជាតិចិនម្នាក់ យកបំណែកអមបែងដបស្រាចាក់ ចំដើមទ្រូងខាងស្តាំ គ្រាដែលមន្ត្រីរូបនោះចុះទៅអន្តរាគមន៍ករណីជនជាតិចិនអុកឡុកក្នុងហាងផឹកស៊ីមួយកន្លែង ឈ្មោះស្បាដឺបា ស្ថិត ក្នុងក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។នាព្រឹកវេលាម៉ោង៥ និង៥០នាទី ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានថ្លែងបញ្ចាក់ថា នៅវេលាកើតហេតុខាងលើ ត្រង់ចំណុច ហាង ស្ប៉ាដឺបា ស្ថិតក្នុងក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។ ម្ចាស់ហាងយីហោ ស្បាដឺបា ឈ្មោះ ង្វៀង ធីឡង ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ បានទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់លេខ៣ ថាមានជនជាតិចិនម្នាក់ បានមកផឹកស៊ីក្នុងហាងរបសគាត់់តាំងពីម៉ោង២៣ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ព្រឹកមិនព្រមឈប់ ហើយបានធ្វើការអុកឡុកក្នុងហាងរបស់គាត់។
ក្រោយពេលទទួលបានបណ្តឹងរាយការណ៍ លោកមេប៉ុស្តិ៍បានចាត់តាំងលោក សៅ សំណាង ជាមន្ត្រីប៉ុស្តិ៍ឲ្យទៅជួយអន្តរាគមន៍។ នៅវេលាម៉ោង០៦ និង០០នាទី ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ លោក សៅ សំណាង បានទៅដល់កន្លែងកើតហេតុ ភ្លាមនោះជនជាតិចិន ឃើញសមត្ថកិច្ចទៅដល់ ក៍ទាញយកដបស្រាវាយបំបែកមាត់ដប ហើយលាក់នៅក្រោយខ្នង រួចដើរសំដៅមកសមត្ថកិច្ច ហើយបានយកដៃម្ខាងរុញ និងដៃម្ខាងទៀតកាន់ដបយកមកចាក់ចំដើមទ្រូងសមត្ថកិច្ចបណ្តាលឲ្យត្រូវរបួសធ្ងន់បីកន្លែង។ បានឃើញសកម្មភាពយ៉ាងកម្រោលនោះប្រជាពលរដ និងសមត្ថកិច្ចនៅទីនោះបានជួយចាប់ជនជាតិចិននោះចេញ រួចនាំយកទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។ រីឯជនរងគ្រោះ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកបាយ័ន។
ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ (រងរបួសធ្ងន់ដេរចំនួន១៨ថ្នេរ)។ ចំណែកជនសង្ស័យឈ្មោះ HUANG JINAN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារ និងកាស៊ីណូ ដាយមិនស៊ី ស្នាក់នៅកាស៊ីណូដាយមិនស៊ី។
មន្ត្រីនគរបាលដែល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មក នៅវេលាថ្ងៃត្រង់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ លោឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំគណៈស្នងការទៅសួរសុខទុក្ខ និងនាំយកថវិកាចំនួន៣០០ដុល្លារ និង១.៣៥០. ០០០រៀល ទៅជួយឧបត្ថម្ភលោកអនុសេនីយ៍ត្រី សៅ សំណាង មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ។ ដោយឡែកលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ក៏បាននាំយក ថវិកាចំនួន៧០០.០០០រៀលទៅជួយឧបត្ថម្ភផងដែរ។
បច្ចុប្បន្នជនបង្ករ ជនជាតិចិន កំពុងឃុំខ្លួនណៅអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាល ដើម្បីចាត់តាមនិតិវិធីច្បាប់៕ សមុទ្រខៀវ
http://ift.tt/2at3KFo