យុវជនចំនួន០៤នាក់ ជាប់ពាក់ព័ន្ឋទៅនឹងករណី ជួញដូរគ្រឿងញៀនត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ
ខេត្តព្រះសីហនុ៖ ជនសង្ស័យជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន ចំនួន០៤នាក់ ដែលកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿង នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនកាលពីវេលាម៉ោង១៤និង៤៥នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នោះ នៅរសៀលថ្ងៃទី០១សីហានេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងហើយ ដើម្បីអនុវត្តន៍ទៅតាមនិតិវិធីច្បាប់។
យោងតាមប្រភពពីលោក ឧត្តមសេនីយ៍ ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានគូសបញ្ជាក់ថា កាលពី វេលាម៉ោង១៤និង៤៥នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ជនសង្ស័យចំនួន៨នាក់ត្រូវបាន កងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំនុចក្រុមទី១៧ ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ជនសង្ស័យបានចំនួន៤នាក់៖
១-ឈ្មោះ សោម ចន្ថា ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅនៅចំណុចកើតហេតុ, ២-ឈ្មោះមឺន ឌីណា ភេទប្រុស អាយុ23ឆ្នាំ ទីលំនៅភូមិ/ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ៣-ឈ្មោះសិន សាមិត ភេទប្រុស អាយុ៣១ឆ្នាំទីលំនៅចំណុចកើតហេតុ, ៤-ឈ្មោះ ឃួន វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាកម្មករ ទីលំនៅចំណុចកើតហេតុ។ ក្នុងការឃាត់ខ្លួននោះដោយដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ១-ម្ស៉ៅ ស ថ្លា (ម៉ាទឹកកក) ចំនួនស្មើនឹង1,86g (មិនថ្លឹងទាំងសំបក ) ២-ជញ្ជីងថ្លឹង01គ្រឿង, ៣-ទូរសព្ទដៃ០៣គ្រឿង, ៤-ដែកកេះ០៥, ៥-សម្ភារៈជក់០១ចំនួន ។
ក្រោយពីការសាកសួរចប់ បានកសាងសំណុំ ហើយនៅរសៀលថ្ងៃទី០១សីហានេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូង ដើម្បីវិនិច្ឆ័យទោសទៅតាម ច្បាប់៕ សមុទ្រខៀវ
http://ift.tt/2ay67sj