បុរស់ម្នាក់កាប់ដីដាំដំណាំចំគ្រាប់បែកកក់ក្នុងដីផ្ទុះរងរបួសធ្ងន់
ខេត្តបាត់ដំបង៖ បុរសម្នាក់រងបួសធ្ងន់ដោយសារកាប់ដីដាំដំណាំនៅក្បែរផ្ទះ ត្រូវចំគ្រាប់បែកកប់ក្នុងដី បន្សល់ ពីសម័យសង្គ្រាមបានផ្ទុះឡើងជះសាវពេញមុខ និងខ្លួនកាលពីវេលាម៉ោង១១ និង៣០នាទី១១ ខែសីហា ឆ្នាំ២០១៦ នៅភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កង រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិកររស់នៅ ភូមិឃុំកើតហេតុខាងលើ។ ខណៈកំពុងកាប់ដីដាំកូនត្រាវ ខាងក្រោយផ្ទះ ចម្ងាយ១០ម៉ែត្រ កាប់ដីត្រូវគ្រាប់បែកដងឈើ១គ្រាប់ បណ្តាលអោយផ្ទុះរងរបួសធ្ងន់តែម្ដង។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យធំខេត្តបាត់ដំបង ដើម្បីសង្គ្រោះជីវិត៕
http://ift.tt/2aGIHSH
បុរស់ម្នាក់កាប់ដីដាំដំណាំចំគ្រាប់បែកកក់ក្នុងដីផ្ទុះរងរបួសធ្ងន់
Reviewed by yim PH
on
2:48 PM
Rating: