Insurance

728x90

ក្រុមចោរ​៦​នាក់​ចូល​លួច​ឥ​វ៉ាន់​ក្នុង​រោងចក្រ វាយ​ថៅកែ​ប្តី​-​ប្រពន្ធ​ជា​ជន​ជាតិចិន​របួសធ្ងន់ សំណាងអាក្រក់​ជនសង្ស័យ​ម្នាក់​ផ្លោះ​របង​ធ្លាក់​បាក់ជើង​ពលរដ្ឋ​ចាប់​ឲ្យ​ប៉ូលីស​

​ភ្នំពេញ​៖ ក្រុមចោរ​ចំនួន​៦​នាក់ បានធ្វើ​សកម្មភាព​ចូល​លួច​ឥ​វ៉ាន់​នៅក្នុង​រោងចក្រ ផលិត​ប្រអប់​ភ្លើង​មួយកន្លែង ដែល មាន​ថៅកែ​ជា​ជន​ជាតិចិន តែ​ត្រូវ​ម្ចាស់​ដឹងខ្លួន​ទាន់​ក៏​ប្រតាយប្រតប់​គ្នា បណ្ដាល​ឲ្យ​ជនសង្ស័យ​ម្នាក់​រងរបួស​រត់ មិន​រួច ក៏ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។ ប៉ុន្តែ​ករណីនេះ ក្រុមចោរ​បាន​វាយ​ជនរងគ្រោះ​២​នាក់​ប្តី​-​ប្រពន្ធ រហូត​រង របួសធ្ងន់​ទៀតផង​។ ហេតុការណ៍​នេះ​កើតឡើង នៅ​ម៉ោង​២ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​រោងចក្រ​ផលិត​ប្រអប់​ភ្លើង​មួយ ជាប់​របង​វត្ត​អង្គ​តា​មិញ ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឮ​សម្លេង​ឆ្កែ​ព្រូស​យ៉ាងខ្លាំង និង​ឮ សម្លេង ស្រែក​ឲ្យ​ជួយ​ផង ទើប​ប្រជាពលរដ្ឋ​បាននាំគ្នា​ចេញមក​មើល ឃើញ​មាន​បុរស​ម្នាក់​ខ្លួន​ប្រលាក់​សុទ្ធតែ​ឈាម​បែក​មុខ​បែក​មាត់ រងរបួស​ធ្ងន់ ដេក​នៅលើ​ស្មៅ​ជាប់​របង​រោងចក្រ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ឃើញបែបនេះ​ក៏បាន សួរនាំ​ហើយ​បុរស​នោះ​ប្រាប់ថា ពួកគេ​មាន​គ្នា​៦​នាក់​ចូល​លួច​ក្នុង​រោងចក្រ ដោយ​ខ្លួន​ជា​អ្នក​នៅចាំ​មើលផ្លូវ និង​ចាំ​ម៉ូតូ ចំណែក​បក្សពួក​៥​នាក់​ទៀត​បាន​សម្រុកចូល​ទៅក្នុង​រោងចក្រ​លួច​យក​របស់របរ​មានតម្លៃ តែ​ត្រូវ​ថៅកែ​ជនជាតិ​២​នាក់​ប្តី​ប្រពន្ធ​ដឹងខ្លួន បាន​ចេញមក​ប្រតាយប្រតប់​គ្នា​ជាមួយ​ពួកគេ ក៏ត្រូវ​ពួកគេ​វាយ​រងរបួស​ធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ ចំណែក​បុរស​ជនជាតិ​ចិន​ម្នាក់ទៀត​ដែល​ស្នាក់​នៅក្នុង​រោងចក្រ​ដែរ ភ័យ​ពេក​បាន​រត់​ឡើងទៅ​ពួន​លើដំបូល​រោងចក្រ​មិនមាន​រងរបួស​ទេ​។​

សមត្ថកិច្ច​ឲ្យ​ដឹងថា បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ថា ខ្លួន​ឈ្មោះ ចេក ច​ន្នី អាយុ​២៩​ឆ្នាំ មុខរប​រត់​ម៉ូតូឌុប ស្នាក់​ម្តុំ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ពួកគេ​បានមក​លួច​ម្តង​រួចមកហើយ ជាមួយ​បក្សពួក​ដែល​ធ្វើ​សន្តិសុខ​នៅ​រោងចក្រ​ខាងលើនេះ ដោយ​លួចបាន​ទូរស័ព្ទដៃ និង​លេប​ថប​១​គ្រឿង​។ ជនសង្ស័យ​បន្ដថា បន្ទាប់ពី​លួចបាន ថៅកែ​បាន​ដេញ​ជនសង្ស័យ​ជា​សន្តិសុខ​ចេញពី​រោងចក្រ​ឲ្យ​ឈប់​ធ្វើការ លុះដល់​យប់កើតហេតុ ពួកគេ​មាន​គ្នា​៦​នាក់​បាន​ផឹកស៊ី​ស្រវឹង និង​ទៅ​ជក់​ថ្នាំញៀន​នៅ​បឹង​ឈូក​មុខ​ពេទ្យ​ព្រះកុសុមៈ រួចហើយ​បាន​បបួលគ្នា​មក​ចូលក្នុង​រោងចក្រ ដើម្បី​លួច​លុយ និង​សម្ភារៈ​ម្តងទៀត​។ ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​ចូលទៅ​ធ្វើ​សកម្មភាព​លួច​នៅក្នុង​រោងចក្រ ស្រាប់តែ​២​នាក់​ប្តី​ប្រពន្ធ​ដឹងខ្លួន ធ្វើ​ឲ្យ​មាន​ការប្រតាយប្រតប់គ្នា​រងរបួស​ធ្ងន់​២​នាក់​ប្តី​ប្រពន្ធ និង​រូបគេ​រត់​មិន​រួច​បាន​ធ្លាក់​ពីលើ​របង​បាក់ជើង​រងរបួស​ធ្ងន់ ។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​។ ចំណែក​ជនសង្ស័យ​ត្រូវ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដោយឡែក​របស់​មានតម្លៃ និង​លុយ​ត្រូវបាន​បក្ខពួក​ជនសង្ស័យ​យកទៅ​អស់ហើយ​។ ករណីនេះ​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ​សែន​ជ័យ បាន​បញ្ជាក់ថា នៅពេលនេះ​កម្លាំង​នគរបាល​របស់លោក បាននិងកំពុង​បន្ត​តាម​ចាប់ខ្លួន​បក្ខពួក​ទាំង​៥​នាក់​ទៀត​ឲ្យ​ខាងតែបាន​យកមក​ផ្តន្ទាទោស​៕

KA-12-08-2016-13 KA-12-08-2016-14 KA-12-08-2016-15 KA-12-08-2016-16


http://ift.tt/2aPzrua
ក្រុមចោរ​៦​នាក់​ចូល​លួច​ឥ​វ៉ាន់​ក្នុង​រោងចក្រ វាយ​ថៅកែ​ប្តី​-​ប្រពន្ធ​ជា​ជន​ជាតិចិន​របួសធ្ងន់ សំណាងអាក្រក់​ជនសង្ស័យ​ម្នាក់​ផ្លោះ​របង​ធ្លាក់​បាក់ជើង​ពលរដ្ឋ​ចាប់​ឲ្យ​ប៉ូលីស​ ក្រុមចោរ​៦​នាក់​ចូល​លួច​ឥ​វ៉ាន់​ក្នុង​រោងចក្រ វាយ​ថៅកែ​ប្តី​-​ប្រពន្ធ​ជា​ជន​ជាតិចិន​របួសធ្ងន់ សំណាងអាក្រក់​ជនសង្ស័យ​ម្នាក់​ផ្លោះ​របង​ធ្លាក់​បាក់ជើង​ពលរដ្ឋ​ចាប់​ឲ្យ​ប៉ូលីស​ Reviewed by yim PH on 1:04 PM Rating: 5

Entertainment

ads
Powered by Blogger.