ចោរម្នាក់លួចគាស់ទ្វារថយន្តលួចកាបូបលុយនៅក្នុងក្រុងកំពង់ឆ្នាំងចាប់ខ្លួនបាននៅខេត្តតាកែវតាម ជីភីអេស ក្នុងទូរស័ព្ទ
ខេត្តកំពង់ឆ្នាំង៖ ជនល្មើសជំនាញលួចគាស់ទ្វារថយន្តយកសម្ភារៈម្នាក់ ត្រូវបានសមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំង សហការជាមួយកំលាំងនគបាលការរិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត តាមចាប់បាននៅខេត្តតាកែវ ក្រោយពីគេធ្វើសកម្មភាពគាស់ទ្វាររថយន្ត លួចយកកាបូបលុយនៅមុខវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំងនៅវេលាម៉ោង៥ និង១៥នាទី ល្ងាចថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៦រួចគេចខ្លួនបាត់។ ករណីនេះសមត្ថកិច្ចតាមចាប់ខ្លួនបាននៅខេត្តតាកែវដោយសារតែនៅក្នុងទូរស័ព្ទអាយផេតដែលគេលួចទៅមានជីភីអេស ។
សមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសខាងលើមានឈ្មោះម៉ៅភីរម្យអាយុ៣៤ឆ្នាំមានប្រពន្ធឈ្មោះម៉ានយ៉ាន អាយុ២៤ឆ្នាំ មានកូន៦នាក់រស់នៅក្នុងភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងមានមុខរបរមិនពិតប្រាកដ៍ហើយក៍ជាមុខសញ្ញាធ្វើសកម្មភាពនៅគ្រប់ទីកន្លែតាមខេត្តក្រុង ។
ស្ត្រីដែលជាជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖នៅមុនពេលកើតហេតុវេលាម៉ោង៩ និង៣០នាទីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៦ កន្លងទៅគាត់បានជិះរថយន្តយកខោអាវមកដាក់នៅកន្លែងបោកអ៊ុតមួយកន្លែងមានយីហោឈ្មោះយក្យធំនៅចំណុចខាងមុខវិទ្យាលយ័ព្រះបាទសុរាម្រិតស្ថិតក្នុងភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងដោយចុះពីរថយន្តមិនបានចាក់ឡុកទ្វារថយន្តទេ នៅពេលដែលគាត់ត្រឡប់មកវិញឃើញរថយន្តរបស់គាត់របើកទ្វារថយន្ត និងបាត់ការបូប លុយដែលនៅក្នុងនោះមានលុយ៣០០០ដុល្លាលុយខ្មែរ៣លានរៀលទូរសព្ទ័អាយផេតមួយគ្រឿងសាំសុងមួយគ្រឿងណូគា២គ្រឿងថ្មសាកទូរសព្ទ័ដៃមួយអត្តសញ្ញាណបណ្ណ័២សន្លឹក និងនាឡិការដៃមួយគ្រឿង ។
ស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា៖ ភ្លាមៗនោះគាត់បានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចមូលដ្ឋានខណៈ ដែលនៅក្នុង អាយផេត និងទូរស័ព្ទ របស់គាត់មានភ្ជាប់ដោយប្រព័ន្ធ GPS ហើយសំណូមពរដល់សមត្ថកិច្ច ជួយតាមចាប់ដល់ខេត្ត តាកែវទើបចាប់ខ្លួនបានជនល្មើសនាំយកមកកាន់ស្នងកាដ្ឋានរនគបាលខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯកប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលយុត្តិធម៍បានអោយដឹងថា៖ ក្រោយពេលកើតហេតុ លោករាយការណ៍ជូនលោកស្នងការនគបាលខេត្ត និងមានការសម្របសម្រួលពី ព្រះរាជអាជ្ញារងសាលាតំបូងខេត្តកំពង់ឆ្នាំងលោកឡុងស៊ីថានៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ បានដឹកនាំកម្លាំងចុះធ្វើការឆែកឆេរលំនៅដ្ឋានជនល្មើស ដើម្បីស្រាវជ្រាវរកវត្ថុតាងដែលបានបាត់ផងដែរ ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថាខ្លួនគេពិតជាបានលួចគាស់ទ្វារថយន្តយកការបូបពីក្នុងរថយន្តស្ត្រីរបស់រងគ្រោះពិតប្រាកដ៍មែន ។ នៅក្នុងការបង្ក្រាបករណីខាងលើនេះសមត្ថកិច្ចបានរកឃើញនិងដកហូតវត្ថុតាងបានម៉ូតូមួយគ្រឿងលុយ ដុល្លា១១២០ដុល្លាលុយអូស្ត្រាលី៥០ដុល្លាលុយខ្មែរ២.៧០០.០០០រៀលទូរស័ព្ទអាយផេតមួយសាំសុងមួយកង ដៃផ្លាកទីន៧កងប្រដាប់សាកថ្ម១ និងអត្តសញ្ញាណបណ្ណ័ហើយសមត្ថកិច្ចក៏បានប្រគល់សម្ភារៈ ដែលបាត់បង់ឲ្យស្ត្រីរងគ្រោះដែលជាម្ចាស់ដើមវិញ ។ ចំណែកជនល្មើសត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការបន្តទៅតាមនិតវិធី ៕ រិទ្ធិ ជ័យ
http://ift.tt/2aKpHSF